បាងកក៖ ទីក្រុងបាងកក កំពុងត្រៀមប្រឈមនឹងមហាបាតុកម្មជាថ្មី ខណៈក្រុមបាតុករគ្រោងប្រមូលផ្តុំគ្នានៅការិយាល័យទ្រព្យសម្បត្តិ Crown Property Bureau ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិរបស់រាជានិយមថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមបាតុករកំពុងផ្ដោតលើការិយាល័យ Crown Property Bureau សម្រាប់ការមហាបាតុកម្មនៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមានពីមាត្រាទី១១២ ទាក់ទងយនឹងការដាក់ទោសអ្នកប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។
ក្រុមបាតុករលើកឡើងថា ភាពតានតឹងនឹងកើនឡើង បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់មនុស្សចំនួន៦នាក់ កាលពីសប្តាហ៍មុន រួមទាំងការប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក នៅតាមដងផ្លូវនៃទីក្រុងបាងកក។
សូមជម្រាបថា គិតមកទល់ពេលនេះគឺមានរយៈពេល៤ខែ ហើយ ដែលការប្រឆាំតវ៉ានៅតែមានបន្ដឥតឈប់ឈរ។ ការតវ៉ាបានបង្ហាញសញ្ញាម្រាមដៃបីរបស់ពួកគេ ដើម្បីទាមទារចំណុចសំខាន់ៗចំនួន ០៣ គឺទាមទាមរឱ្យលោក ប្រាយុទ្ធ ចាញ់អូចា ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី, ទី២ កែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩ និងទី៣ ធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេក ដល់ព្រះមហាក្សត្របច្ចុប្បន្ន៕