លោក ដូ​ណា​ល់ ត្រាំ បើកភ្លើង​ខៀវ​ឱ្យមន្ត្រី​របស់ខ្លួន​រៀបចំ​ផ្ទេរអំណាច​ជូនលោក ចូ បៃ​ដិ​ន

ថ្ងៃអង្គារ 24 វិច្ឆិកា 2020, 10:12

​អាមេរិក​៖ សារព័ត៌មាន​ស៊ីន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ក្រុមមន្ត្រី​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ (GSA) អោយ​រៀបចំ​ដំណើរការ​ផ្ទេរអំណាច​ទៅអោយ​លោក ចូ បៃ​ដិ​ន ជា​ផ្លូវការ ។​

 

​ស្របពេល​ជាមួយគ្នានេះដែរ ប្រធាន​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ GSA លោកស្រី អេ​មមី​លី មើ​ហ្វី បាន​សរសេរ​លិខិត​មួយច្បាប់​ជូន​លោក ចូ បៃ​ដិ​ន ថា យោង​លើ​ការវិវត្ត​ថ្មីៗ​ជុំវិញ​ការតវ៉ា​តាមផ្លូវ​ច្បាប់ និង​ការទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ទាំងអស់នោះ ខ្ញុំ​ក៏​រៀបចំ​បញ្ជូន​លិខិត​នេះ​នៅថ្ងៃនេះ ដើម្បី​ផ្ទេរ​ធនធាន និង​សេវាកម្ម​ទាំង​ទាំងឡាយ​ជូន​ដល់​អ្នក (​លោក បៃ​ដិ​ន )  ។​

 

​ដោយឡែក​មន្ត្រី​ការិយាល័យ​របស់​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ GSA ក៏បាន​អោយដឹង​ផងដែ​រថា លោកស្រី អេ​មមី​លី មើ​ហ្វី នឹង​ចុះហត្ថលេខា​ទទួលស្គាល់​ការផ្ទេរសិទ្ធិ​នេះ នៅពេល​អ្នកឈ្នះឆ្នោត​ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ថ្មី​ត្រូវ​បានប្រកាស​ជា​ផ្លូវការ ៕

 

លោក ដូ​ណា​ល់ ត្រាំ បើកភ្លើង​ខៀវ​ឱ្យមន្ត្រី​របស់ខ្លួន​រៀបចំ​ផ្ទេរអំណាច​ជូនលោក ចូ បៃ​ដិ​ន
លោក ដូ​ណា​ល់ ត្រាំ បើកភ្លើង​ខៀវ​ឱ្យមន្ត្រី​របស់ខ្លួន​រៀបចំ​ផ្ទេរអំណាច​ជូនលោក ចូ បៃ​ដិ​ន

PLB Banner on article detail

អត្ថបទពេញនិយម