រកឃើញគ្រោងឆ្អឹង​មនុស្ស​បុរាណ​ពីរ​នាក់ ស្លាប់​ដោយ​ផ្ទុះ​ភ្នំភ្លើង​បំផ្លាញ​ទីក្រុង Pompeii ឆ្នាំ​៧៩ នៃ​គ​.​ស

ថ្ងៃអង្គារ 24 វិច្ឆិកា 2020, 7:55

​ក្រសួង​វប្បធម៌​អ៊ីតាលី បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ថា អ្នក​បុរាណវិទ្យា​បាន​រកឃើញ​គ្រោងឆ្អឹង​របស់​បុរស​ពីរ​នាក់ ដែល​ស្លាប់​ដោយសារ​ការផ្ទុះ​ភ្នំភ្លើង​ក្នុង​ឆ្នាំ ៧៩ នៃ​គ​.​ស ដែល​បាន​បំផ្លាញ​ទីក្រុង​បុរាណ Pompeii របស់​ចក្រភព​រ៉ូ​ម៉ាំង​។​

 

​ក្នុងចំណោម​នោះ បុរស​ម្នាក់​ប្រហែល​ជាមាន​ឋានៈ​ខ្ពស់ និង​មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ ៤០​ឆ្នាំ ដែលមាន​អាវធំ​នៅជាប់​ក្រោម​ក​របស់គាត់​នៅឡើយ​។ ចំណែក​បុរស​ម្នាក់ទៀត ប្រហែល​ជាមាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៣​ឆ្នាំ ស្លៀកពាក់​ខោអាវ ហើយ​មាន​ឆ្អឹងខ្នង​ខ្ទេចខ្ទី​ជាច្រើន​កន្លែង​ដែល​បង្ហាញថា គាត់​ធ្លាប់ជា​ទាសករ​ដែល​ធ្វើការ​ធ្ងន់​។​

 

​គ្រោងឆ្អឹង​ទាំងពីរ​នេះ ត្រូវបាន​គេ​រកឃើញ​នៅ Civita Giuliana ដែលមាន​ចម្ងាយ​ប្រមាណ ៧០០​ម៉ែត្រ​ភាគ​ពាយព្យ​នៃ​មជ្ឈមណ្ឌល​បុរាណ Pompeii ក្នុង​បន្ទប់ក្រោមដី​នៅ​តំបន់​វីឡា​ដ៏​ធំ​មួយ​ដែល​កំពុង​ត្រូវបាន​គេ​ជីក​រុករក​។​

 

​លោក Massimo Osanna ប្រធាន​ផ្នែក​បុរាណវិទ្យា​បាន​និយាយថា​៖ «​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ ប្រហែលជា​កំពុងរ​ត់រក​កន្លែង​ជ្រក ហើយ​ត្រូវបាន​ហូរ​អូស​ដោយ​កម្ទេចកម្ទី​ភ្នំភ្លើង​នៅ​ម៉ោង​ប្រហែល ៩​ព្រឹក​»​។

 

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​លោក Dario Franceschini បាន​និយាយថា ការរកឃើញ​នេះ​បាន​គូសបញ្ជាក់​ពី​ស្ថានភាព​របស់​ក្រុង Pompeii ថា​ជា «​កន្លែង​ដែល​មិនគួរ​ឱ្យ​ជឿ​សម្រាប់​ការសិក្សា និង​ការស្រាវជ្រាវ​»​។​

 

​ក្រុង Pompeii មាន​ចម្ងាយ ២៣​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Naples ដែលជា​ជម្រក​ដល់​ប្រជាជន​ប្រមាណ ១៣ ០០០​នាក់ នៅពេលដែល​វា​ត្រូវបាន​កប់​ដោយ​ផេះ ធូលី និង​កម្ទេចកម្ទី​ភ្នំភ្លើង​ដែល​ផ្ទុះ​នាពេលនោះ​។ មុន​សតវត្សរ៍​ទី​១៦ គ្រោងឆ្អឹង​ទាំងនោះ​មិនត្រូវ​បាន​គេ​រកឃើញ​ទេ ហើយ​ការជីក​រុករក​ទើបតែ​បានរៀបចំ​ឡើង​នៅ​ប្រហែល​ឆ្នាំ​១៧៥០​ប៉ុណ្ណោះ​៕

រកឃើញគ្រោងឆ្អឹង​មនុស្ស​បុរាណ​ពីរ​នាក់ ស្លាប់​ដោយ​ផ្ទុះ​ភ្នំភ្លើង​បំផ្លាញ​ទីក្រុង Pompeii ឆ្នាំ​៧៩ នៃ​គ​.​ស
រកឃើញគ្រោងឆ្អឹង​មនុស្ស​បុរាណ​ពីរ​នាក់ ស្លាប់​ដោយ​ផ្ទុះ​ភ្នំភ្លើង​បំផ្លាញ​ទីក្រុង Pompeii ឆ្នាំ​៧៩ នៃ​គ​.​ស
រកឃើញគ្រោងឆ្អឹង​មនុស្ស​បុរាណ​ពីរ​នាក់ ស្លាប់​ដោយ​ផ្ទុះ​ភ្នំភ្លើង​បំផ្លាញ​ទីក្រុង Pompeii ឆ្នាំ​៧៩ នៃ​គ​.​ស

PLB Banner on article detail

អត្ថបទពេញនិយម