ស្វាមីរបស់ Sririta កាន់តែ​ស្វីតលើសដើមនៅពេលដែលនាងមានផ្ទៃពោះ

ថ្ងៃច័ន្ទ 23 វិច្ឆិកា 2020, 8:29

តារាសម្ដែង និងតារាម៉ូដេល Sririta Jensen កំពុងពរពោះកូនដំបូងផងដែរ ម្យ៉ាងវិញទៀត ខណៈពេលកំពុងមានទម្ងន់ គេឃើញតារាស្រីរូបនេះ តែងតែទទួលបានការយកចិត្តទុកដាក់ មើលថែថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំង។ 
អាចនិយាយបានថា ស្ទើរតែគ្រប់ជំហានចេញចូលទៅហើយ ដែលតារារូបនេះនៅក្បែរស្វាមី មិនថាទៅណាមកណានោះទេ។ ជាពិសេស គ្រប់ពេលទៅចូលរួមកម្មវិធីម្ដងៗ ក៏មានវត្តមានស្វាមីទៅជាមួយ បណ្ដើរគ្នាគូបង្ហាញភាពស្វីតៗ មិនចាញ់ពេលរៀបការដំបូងៗឡើយ។

ស្វាមីរបស់ Sririta កាន់តែ​ស្វីតលើសដើមនៅពេលដែលនាងមានផ្ទៃពោះ ស្វាមីរបស់ Sririta កាន់តែ​ស្វីតលើសដើមនៅពេលដែលនាងមានផ្ទៃពោះ

ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ តារារូបនេះ បានដឹងដៃស្វាមីទៅដើរលេងកម្សាន្ត លំហែកាយនៅសមុទ្រ បង្កើនចំណងស្នេហាជីវិតប្ដីប្រពន្ធផងដែរ។ 
គ្រប់សកម្មភាពរបស់  Sririta Jensen និងស្វាមី បានបង្ហាញភាពស្និទ្ធស្នាលពីវិតជីវិតប្ដីប្រពន្ធអ្នកទាំងពីរ ឲ្យហ្វេនបានឃើញ ហើយសកម្មភាពទាំងនោះ មើលទៅតារារូបនេះ និងស្វាមី 

ស្វាមីរបស់ Sririta កាន់តែ​ស្វីតលើសដើមនៅពេលដែលនាងមានផ្ទៃពោះ ស្វាមីរបស់ Sririta កាន់តែ​ស្វីតលើសដើមនៅពេលដែលនាងមានផ្ទៃពោះ

ពិតជាយល់ចិត្តគ្នាខ្លាំងតែម្ដង អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ ទោះបីពេលនេះ តារារូបនេះ កំពុងពរពោះ តែនាងនិងស្វាមី នៅតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាខ្លាំងឡើងទ្វេដង ព្រមទាំងផ្ដល់នៅស្នាមញញឹមចំពោះគ្នានៅមាត់សមុទ្រយ៉ាងមានក្ដីសុខតែម្ដង៕ 

PLB Banner on article detail

អត្ថបទពេញនិយម