ព្រោះ​កូ​វីដ​១៩ បំណុល​ពិភពលោក​២០២០​នឹង​កើន​បំណែក​កំណត់ត្រា​ដល់​២៧៧​ទ្រី​លាន​ដុល្លារ​

ថ្ងៃសុក្រ 20 វិច្ឆិកា 2020, 11:44

​បំណុល​ពិភពលោក​ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ដល់​ចំនួន​២៧៧​ទ្រី​លាន​ដុល្លារ​អាមេរិក ត្រឹម​ចុងឆ្នាំ​២០២០ ជា​ចំនួន​ដ៏​ធំ​លើសលុប​ពុំ​ធ្លាប់មាន ខណៈដែល​បណ្តា​រដ្ឋាភិបាល និង​ក្រុមហ៊ុន​នានា​បន្ត​ចំណាយ​លើ​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នេះ​បើតាម​របាយការណ៍​រប​ស់​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ (IIF) កាលពីពេល​ថ្មីៗ​នេះ​។​

 

​វិទ្យាស្ថាន IIF ដែលមាន​សមាជិក​រប​ស់​ខ្លួន​ទូទាំង​ពិភពលោក រួមមាន​ទាំង​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ជាង​៤០០​កន្លែង​ផងដែរ​នោះ បាន​អះអាងថា បំណុល​ក្នុង​ឆ្នាំ​២០២០​នេះ​នឹង​កើន​១៥​ទ្រី​លាន​ដុល្លារ​អាមេរិក ពោលគឺ​គិត​ត្រឹម​ខែកញ្ញា មាន​ដល់​ទៅ​២៧២​ទ្រី​លាន​ដុល្លារ​រួចមកហើយ​។​

 

​ប្រភព​បញ្ជាក់ថា បណ្តា​ប្រទេស ដែល​ភាគច្រើន​មកពី​ទីផ្សារ​រីកចម្រើន បាន​គ្របដណ្តប់​ប្រមាណ​ជិត​ពាក់កណ្តាល​នៃ​កំណើន​ដ៏​ខ្លាំង​នេះ​។ បំណុល​របស់​សហរដ្ឋ​អាមេរិក​កំពុង​ឈានទៅរក​កំណើន​ដល់​៨០​ទ្រី​លាន​ដុល្លារ​អាមេរិក កើន​ពី​៧១​ទ្រី​លាន កាលពី​ឆ្នាំ​២០១៩ ខណៈដែល​តំបន់​អឺរ៉ុប​កើន​១.៥​ទ្រី​លាន​ដុល្លារ ពោលគឺ​ត្រឹម​ខែកញ្ញា មាន​ដល់​ទៅ​៥៣​ទ្រី​លាន​ហើយ នេះ​បើតាម​ប្រភព​ដដែល​៕

ព្រោះ​កូ​វីដ​១៩ បំណុល​ពិភពលោក​២០២០​នឹង​កើន​បំណែក​កំណត់ត្រា​ដល់​២៧៧​ទ្រី​លាន​ដុល្លារ​
ព្រោះ​កូ​វីដ​១៩ បំណុល​ពិភពលោក​២០២០​នឹង​កើន​បំណែក​កំណត់ត្រា​ដល់​២៧៧​ទ្រី​លាន​ដុល្លារ​

PLB Banner on article detail