សាប៊ូ Liby

លោក ចូ បៃ​ដិ​ន ហៅ​លោក ដូ​ណា​ល់ ត្រាំ ថា ជា​ប្រធានាធិបតី​គ្មាន​ទំនួល​ខុសត្រូវ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​

ថ្ងៃសុក្រ 20 វិច្ឆិកា 2020, 11:41

​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក ចូ បៃ​ដិ​ន បាន​ហៅ​លោក ដូ​ណា​ល់ ត្រាំ ថា ជា​ប្រធានាធិបតី​គ្មាន​ទំនួល​ខុសត្រូវ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ដោយ​គិតតែ​ជុំវិញ​ការខិតខំ​របស់លោក ដើម្បី​ទាញ​បញ្ច្រាស់​លទ្ធផល​នៃ​ការបោះឆ្នោត នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 

​នៅពេល​ត្រូវបាន​អ្នកកាសែត​ម្នាក់​សួរ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពី​ការ​បន្លាយពេល​នៃ​ការអញ្ជើញ​របស់​សេត​វិមាន ចំពោះ​ក្រុម​សមាជិកសភា​រដ្ឋ​មី​ឈី​ហ្គែ​ន ក្នុង​គោលបំណង ដើម្បី​បញ្ច្រាស់​លទ្ធផល​នៃ​ការបោះឆ្នោត​នៅក្នុង​រដ្ឋ ដែល​លោក បៃ​ដិ​ន ឈ្នះ​នោះ ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូបនេះ បាន​គ្រវីក្បាល ហើយ​និយាយថា មាន​សំណួរ​ជាច្រើន​សូម្បី​ថា​តើ​ទង្វើ​នេះ​ត្រឹមត្រូវ​តាមច្បាប់ ឬ​អត់​ទៀតផង លោក​ថា ចំណាត់ការ​នេះ គឺ “​គួរឱ្យ​ស្អប់ខ្ពើម​ណាស់​” និង​ថា “​វា​ពិបាក​ក្នុងការ​ស្វែងយល់​ពី​របៀប​ដែល​បុរស​នេះ​គិត​”​។​

 

​ទាក់ទិន​នឹង​កា​រប​ដិ​សេដ្ឋ​របស់លោក ត្រាំ ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះដែរ លោក បៃ​ដិ​ន បាន​និយាយថា ជនជាតិ​អាមេរិក​កំពុង​មើលឃើញ​ការ​គ្មាន​ទំនួល​ខុសត្រូវ​មិនគួរ​ឱ្យ​ជឿ ហើយ​បាន​ព្រមាន​ថា សារ​ដែល​បង្ក​ការបំផ្លាញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ជា​ហូរហែ​កំពុង​ត្រូវបាន​បញ្ជូនទៅ​ពិភពលោក​ទាំងមូល អំពី​ដំណើរការ​ប្រជាធិបតេយ្យ​៕​

លោក ចូ បៃ​ដិ​ន ហៅ​លោក ដូ​ណា​ល់ ត្រាំ ថា ជា​ប្រធានាធិបតី​គ្មាន​ទំនួល​ខុសត្រូវ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​
លោក ចូ បៃ​ដិ​ន ហៅ​លោក ដូ​ណា​ល់ ត្រាំ ថា ជា​ប្រធានាធិបតី​គ្មាន​ទំនួល​ខុសត្រូវ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​
លោក ចូ បៃ​ដិ​ន ហៅ​លោក ដូ​ណា​ល់ ត្រាំ ថា ជា​ប្រធានាធិបតី​គ្មាន​ទំនួល​ខុសត្រូវ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​

PLB Banner on article detail