អូស្ត្រាលី ផ្តល់​ថវិកា​ជាង ១០០​លាន​ដុល្លារ ជួយ​សម្អាត​មីន នៅ​កម្ពុជា​

ថ្ងៃសុក្រ 20 វិច្ឆិកា 2020, 9:19

​ខេត្ត​ប៉ៃលិន​៖ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​ម្សិលមិញ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន បាន​ដឹកនាំ​តំណាង​ប្រទេស​ម្ចាស់ជំនួយ​នៃ​គម្រោង​បោ​សម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ (CFR-IV) ដែលមាន​ប្រទេស​អូស្ត្រាលី និង អង្គការ UNDP ចុះ​ទស្សនកិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន របស់​អង្គការ Halo Trust ក្រោម​គម្រោង CFR-IV និង​ជួប​សំណេះសំណាល​ជាមួយ​អ្នកទទួលផល​ពី​ដី​បោសសម្អាត​មីន​រួច​។​

 

​លោក Luke Arnold តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ​គម្រោង CFR-lV សម្រាប់​ដំណើការ​គម្រោង​កន្លងមក និង​អរគុណ​ប្រតិបត្តិ​ករ​ដែល​បំពេញការងារ​ប្រកបដោយ​វិជ្ជា​ជី​វះ​។​

 

​អូស្ត្រាលី បានផ្តល់​ថវិកា​ជាង ១០០​លាន​ដុល្លារ​អូស្ត្រាលី លើ​វិស័យ​បោសសម្អាត​មីន​នៅ​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨ ហើយ​អូស្ត្រាលី​សន្យា​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យនេះ​រហូតដល់​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​វិស័យ​សកម្មភាព​មីន​។​

អូស្ត្រាលី ផ្តល់​ថវិកា​ជាង ១០០​លាន​ដុល្លារ ជួយ​សម្អាត​មីន នៅ​កម្ពុជា​
អូស្ត្រាលី ផ្តល់​ថវិកា​ជាង ១០០​លាន​ដុល្លារ ជួយ​សម្អាត​មីន នៅ​កម្ពុជា​
អូស្ត្រាលី ផ្តល់​ថវិកា​ជាង ១០០​លាន​ដុល្លារ ជួយ​សម្អាត​មីន នៅ​កម្ពុជា​
អូស្ត្រាលី ផ្តល់​ថវិកា​ជាង ១០០​លាន​ដុល្លារ ជួយ​សម្អាត​មីន នៅ​កម្ពុជា​

PLB Banner on article detail

Tags