ក្រសួងសុខាភិបាល ជម្រាបជូន​ក្រសួង​វប្បធម៌ ពី​ការបើក​សារមន្ទីរ និង​រោងភាពយន្ត​ឡើងវិញ​

ថ្ងៃព្រហស្បតិ៍ 19 វិច្ឆិកា 2020, 8:45

​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ជម្រាប​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ពី​ការបើក​ឡើងវិញ​នូវ​សារមន្ទីរ និង​រោងភាពយន្ត​ទាំងអស់​។​

 

​យោងតាម​លិខិត​ផ្ញើ​ទៅកាន់ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​អភិបាល​រាជធានី​-​ខេត្ត នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នូវ​រោងភាពយន្ដ និង​សារមន្ទីរ​នានា នៅ​ទូទាំងប្រទេស​។​

 

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឱ្យ​ផ្អាក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​នៅតាម​សារមន្ទីរ និង​រោងភាពយន្ត ក្រោយ​កើតមាន​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​»​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​បិទ​បញ្ចប់​ហើយ បន្ទាប់ពី​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការ​នេះ ១,៤២២​នាក់ ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​កូ​វីដ​១៩ ជា​លើក​ទី​៤ ហើយ​មិនមាន​នរណា​កើតមាន​ជំងឺ​នេះនោះ​ឡើយ​៕​​

ក្រសួងសុខាភិបាល ជម្រាបជូន​ក្រសួង​វប្បធម៌ ពី​ការបើក​សារមន្ទីរ និង​រោងភាពយន្ត​ឡើងវិញ​
ក្រសួងសុខាភិបាល ជម្រាបជូន​ក្រសួង​វប្បធម៌ ពី​ការបើក​សារមន្ទីរ និង​រោងភាពយន្ត​ឡើងវិញ​
ក្រសួងសុខាភិបាល ជម្រាបជូន​ក្រសួង​វប្បធម៌ ពី​ការបើក​សារមន្ទីរ និង​រោងភាពយន្ត​ឡើងវិញ​
ក្រសួងសុខាភិបាល ជម្រាបជូន​ក្រសួង​វប្បធម៌ ពី​ការបើក​សារមន្ទីរ និង​រោងភាពយន្ត​ឡើងវិញ​

PLB Banner on article detail

អត្ថបទពេញនិយម