ការងារ​ភ្ជួរ​រាស់​នៅ​ខេត្តបាត់ដំបង សម្រេចបាន ៣,៣៥៩ ហិកតា ក្រោយ​រងគ្រោះ​ជំនន់​ទឹកភ្លៀង

ថ្ងៃពុធ 18 វិច្ឆិកា 2020, 8:55

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានអោយដឹងថា កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កសិករ​ចំនួន ១០ ៥០០ គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្កៀ​ង ទទួលបាន​គ្រាប់​ពូជស្រូវ​ចំនួន ១ ០៥០ តោន និង​គ្រឿង​ឧបភោគបរិភោគ ស្បៀងអាហារ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

 

​រហូតមកដល់​ថ្ងៃ​១៧ ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​ចុះ​ពិនិត្យ​សកម្ម​របស់​កសិករ និង​លទ្ធផល​ក្នុងការ​ស្តារឡើងវិញ​ការដាំដុះ​នៅតាម​បណ្តា​ស្រុក ក្រុង​ទាំង​៨ ដែល​មកទល់ពេលនេះ​សម្រេចបាន​ដូចខាងក្រោម​៖


១- ការងារ​ភ្ជួរ​រាស់​សម្រេចបាន​ចំនួន​៣ ៣៥៩ ហ​.​ត​
២- ការងារ​ដាំ​ដុះ​សម្រេចបាន​ចំនួន ៣ ៣៥៩ ហ​.​ត ស្មើនឹង​៣១,៩៩% នៃ​ផែនការ​ចំនួន ១០ ៥០០ ហ​.​ត ក្នុងនោះ​មាន​ក្រុង ស្រុក ចំនួន​៨ ដែល​ក្នុងនេះ​រួមមាន​៖
១-​ស្រុក​បាណន់ ផ្ទៃដី ៥៥​ហិកតា​
២-​ស្រុក​ថ្មគោល ផ្ទៃដី ១ ០៨៥​ហិកតា​
៣-​ក្រុង​បាត់ដំបង ផ្ទៃដី ១២​ហិកតា​
៤-​ស្រុក​ប​វេ​ល ផ្ទៃដី ១ ០៨៦​ហិកតា​
៥-​ស្រុក​ឯក​ភ្នំ ផ្ទៃដី ៧៩៥​ហិកតា​
៦-​ស្រុក​មោង​ឬ​ស្សី ផ្ទៃដី ៤៥​ហិកតា​
៧-​ស្រុក​សង្កែ ផ្ទៃដី ២១៥​ហិកតា​
៨-​ស្រុក​គាស់ក្រឡ ផ្ទៃដី ៦៦​ហិកតា ។​

 

​សូមបញ្ជាក់​ផងដែរ​ថា​មានស្រុក​ចំនួន​២​គី​ស្រុក​រុក្ខ​គី​រី និង​ស្រុក​រតនមណ្ឌល មិនអាច​ធ្វើការ​ស្តារ​ស្រូវ​ឡើងវិញ​បាន​ដោយ​ពុំ​មានទឹក​គ្រប់គ្រាន់ និង​ស្រុក​មួយចំនួនទៀត​មិនទាន់បាន​ស្តារ​គ្រប់​តាម​ផែនការ​ដោយសារ​ទឹក​នៅក្នុង​ស្រែ​មាន​ចំនួន​ច្រើន ៕​

ការងារ​ភ្ជួរ​រាស់​នៅ​ខេត្តបាត់ដំបង សម្រេចបាន ៣,៣៥៩ ហិកតា ក្រោយ​រងគ្រោះ​ជំនន់​ទឹកភ្លៀង
ការងារ​ភ្ជួរ​រាស់​នៅ​ខេត្តបាត់ដំបង សម្រេចបាន ៣,៣៥៩ ហិកតា ក្រោយ​រងគ្រោះ​ជំនន់​ទឹកភ្លៀង
ការងារ​ភ្ជួរ​រាស់​នៅ​ខេត្តបាត់ដំបង សម្រេចបាន ៣,៣៥៩ ហិកតា ក្រោយ​រងគ្រោះ​ជំនន់​ទឹកភ្លៀង
ការងារ​ភ្ជួរ​រាស់​នៅ​ខេត្តបាត់ដំបង សម្រេចបាន ៣,៣៥៩ ហិកតា ក្រោយ​រងគ្រោះ​ជំនន់​ទឹកភ្លៀង
ការងារ​ភ្ជួរ​រាស់​នៅ​ខេត្តបាត់ដំបង សម្រេចបាន ៣,៣៥៩ ហិកតា ក្រោយ​រងគ្រោះ​ជំនន់​ទឹកភ្លៀង
ការងារ​ភ្ជួរ​រាស់​នៅ​ខេត្តបាត់ដំបង សម្រេចបាន ៣,៣៥៩ ហិកតា ក្រោយ​រងគ្រោះ​ជំនន់​ទឹកភ្លៀង

PLB Banner on article detail