​រកឃើញ​ប្រភេទ​ដើមឈើ​ថ្មី​ជិត​ផុត​ពូជ​ពីរ​ប្រភេទ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

ថ្ងៃអង្គារ 17 វិច្ឆិកា 2020, 11:49

​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​ជម្រក​សម្រាប់​រុក្ខជាតិ​តូចៗ​និង​ដើមឈើ​សរុប​ជាង ២៦០​ប្រភេទ ក្នុងនោះ​មាន ២០​ប្រភេទ​កំពុង​ឈានទៅរក​ការ​ផុត​ពូជ​ជាស​កល និង ៥៣​ប្រភេទ​ទៀត ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ចាត់​ចំណាត់ថ្នាក់​ជា​ប្រភេទ​ឈើប្រណិត ឬ​ប្រភេទ​ឈើ​លេខ​១ លេខ​២ ឬ​លេខ​៣​។​

 

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​ប្រទេស​ជប៉ុន សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កម្ពុជា បាន​រកឃើញ​និង​បានដាក់​ឈ្មោះ​ប្រភេទ​ដើមឈើ​ថ្មី​ទាំងពីរ​ប្រភេទ​ដែល​រកឃើញ​នៅក្នុង​តំបន់ការពារធម្មជាតិ​នេះ ដោយ​មួយ​ប្រភេទ​បានដាក់​ឈ្មោះ​វិទ្យាសាស្ត្រ​ថា «​ម៉ា​ឈី​លូ​ស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយ​ឈ្មោះ​ខាងចុង​យកតាម​ឈ្មោះ​ប្រទេស​កម្ពុជា និង​មួយ​ប្រភេទ​ទៀត​បាន​ដាក់ឈ្មោះ​វិទ្យាសាស្ត្រ​ថា «​ម៉ា​ឈី​លូ​ស សី​មេន​ស៊ី​ស (Machilus seimensis)» ដោយ​ឈ្មោះ​ខាងចុង​យកតាម​ឈ្មោះ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ ទោះបីជា​អង្គការ IUCN មិនទាន់បាន​ដាក់បញ្ចូល​រុក្ខជាតិ​ថ្មី​ទាំងពីរ​ប្រភេទ​នេះ​ចូលទៅក្នុង​បញ្ជី​ក្រហម​របស់ខ្លួន​ក្តី ក៏​ក្រុម​អ្នកស្រាវជ្រាវ ជឿថា​ដើមឈើ​រកឃើញ​ថ្មី​ទាំងពីរ​ប្រភេទ​នេះ​កំពុង​រង​ការគំរាមកំហែង​ជិត​ផុត​ពូជ ដោយសារ​ប្រភេទ​រុក្ខជាតិ​ទាំងពីរ​ប្រភេទ​នេះ​មាន​ចំនួន​តិចតួច​នៅក្នុង​ព្រៃស្រោង ហើយ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ដើមឈើ​ប្រភេទ​នេះ​តែ​ពីរ​បី​ដើម​ប៉ុណ្ណោះ​ក្នុងកំឡុងពេល​ធ្វើការ​សិក្សា​ស្រាវជ្រាវ​របស់ខ្លួន​។​

 

​ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​ពិពណ៌នា​ផងដែរ​អំពី​ប្រភេទ​រុក្ខជាតិ​ថ្មីៗ​នៅ​ឧទ្យាន​ជាតិ​បូកគោ ខេត្តកំពត និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ដងរែក​ភាគ​កណ្តាល​។ សំណាក​នៃ​ប្រភេទ​រុក្ខជាតិ​ថ្មីៗ​ទាំងអស់​បាន​រក្សាទុក​នៅឯ​បន្ទប់​រក្សា​សំណាក​ជីវៈចម្រុះ​របស់​រដ្ឋបាល​ព្រៃឈើ​៕​

​រកឃើញ​ប្រភេទ​ដើមឈើ​ថ្មី​ជិត​ផុត​ពូជ​ពីរ​ប្រភេទ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
​រកឃើញ​ប្រភេទ​ដើមឈើ​ថ្មី​ជិត​ផុត​ពូជ​ពីរ​ប្រភេទ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
​រកឃើញ​ប្រភេទ​ដើមឈើ​ថ្មី​ជិត​ផុត​ពូជ​ពីរ​ប្រភេទ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
​រកឃើញ​ប្រភេទ​ដើមឈើ​ថ្មី​ជិត​ផុត​ពូជ​ពីរ​ប្រភេទ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

PLB Banner on article detail