អនុប្រធាន​ទី​១ អាជ្ញាធរ​មីន មានប្រសាសន៍ថា​៖ ពិការ​មិនមែន​មានន័យ​ថា​អសមត្ថភាព​នោះទេ​

ថ្ងៃអង្គារ 17 វិច្ឆិកា 2020, 11:5

​ប៉ៃលិន​៖ ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នៅមុខ​សាលាខេត្ត​ប៉ៃលិន ក្នុង​ពិធី​សំណេះសំណាល និង​ចែក​គ្រឿងឧបភោគ​បរិភោគ​ដល់​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន ចំនួន​៥០០​នាក់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​សង្កត់ធ្ងន់ថា ជនពិការ​មិនមាន​ន័យ​ថា​អសមត្ថភាព​នោះទេ ផ្ទុយទៅវិញ​អ្នក​ពិការ​សុទ្ធ​ជា​អ្នកមាន​ស្មា​ដៃ​ជា វីរជន​ជា​អ្នកការពារ​ទឹកដី​ប្តូ​សាច់​ប្តូរ​ឈាម និង​បូជាជីវិត​ដើម្បី​ជាតិ និង​ប្រជាជន​យើង​។ ម្យ៉ាងទៀត​ប​ច្ចុ​ប្ប​អ្នក​ពិការ​គាត់​ក៏​ជា​ជីតា​ល្អ​ឪពុក​ល្អជា​បង​ជា​ប្អូន​ល្អ ឬ​ជា​កូន​ល្អ និង​ជា​ជីដូន​ជា​ម្តាយ​ជា​ប្រពន្ធ និង​ជា​កូន​ល្អ ផងដែរ​។​

 

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ជនពិការ​នៅ​ខេត្ត​ប៉ៃលិន​នេះ សុទ្ធតែជា​អ្នកចូលរួម​ចំណែក​អនុវត្តន៍ គោ​លន​យោ​បានឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ដើម្បី​នាំមក​នូវ​សុខសន្តិភាព​ពេញបរិបូរណ៍​រហូតដល់​សព្វថ្ងៃនេះ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា ជនពិការ​ទាំងអស់​មា​ន​គុណបំណាច់​ចំពោះ​ជាតិ​ធំធេង​ណាស់​ដែល​ពួកយើង​ទាំងអស់គ្នា​មិនអាច​បំភ្លេច​គូ​ណ​ណូ​ប​ការ​នេះ​បានទេ​។​

 

​ជាមួយគ្នា ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋាភិបាល​ខេត្ត សូម​ស្វាគមន៍​ទេសរដ្ឋមន្ដ្រី​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ដែល​បាន​លះបង់​ពេលវេលា ចុះមក​សួរសុខទុក្ខ និង​យក​នូវ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​មក​ចែកជូន​ដល់​ជនរងគ្រោះ​ដោយសារ​មីន​ក្នុង​ខេត្ត​ប៉ៃលិន​។​

 

​អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​ពុក​ម៉ែ​បងប្អូន​ដែលជា​ជនពិការ​ទាំងអស់​កុំ​អស់សង្ឃឹម ប្រមុខ​រដ្ឋាភិបាល​មិន​ទុក​ពុក​ម៉ែ​បងប្អូន​ចោល​ទេ​គឺជា​និច្ចកាល​សម្តេច​តែងតែ​នឹករលឹក និង​សួរសុខទុក្ខ​តាមរយះ​ថ្នាក់ដឹកនាំ​ក្រោម​ជាតិ​ដូចជា​ពេលនេះ​។ ម្យ៉ាងទៀត​សូម​បងប្អូន​ថែរក្សា​សុខភាព និង​ស្តាប់​ការណែនាំ​ពី​ក្រសួងសុខាភិបាល​ដើម្បី​ជៀសផុត ពី​ជម្ងឺ កូ​វីដ​១៩​។​

 

សូមបញ្ជាក់ថា អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ដែល​ចែកជូន​ពលរដ្ឋ​ជា​ជនពិការ​ដោយសារ​មីន ចំនួន​៥០០​គ្រួសារ ជា​អំណោយ​របស់​អាជ្ញាធរ​មីន រួមមាន​៖

 

១. អង្ករ ២០​គីឡូក្រាម​
២. ទឹកត្រី ១​យួរ​
៣.​ទឹកស៊ីអ៊ីវ ១​យួរ​
៤. មី​ម៉ា​ម៉ា ១​កេះ​
៥. ត្រីខ ៥​កំប៉ុង​
៦.​សាប៊ូ​៤​ដុំ​
៧.​ថវិការ​ចំនួន ២០,០០០​រៀល ផងដែរ​៕​

 

អនុប្រធាន​ទី​១ អាជ្ញាធរ​មីន មានប្រសាសន៍ថា​៖ ពិការ​មិនមែន​មានន័យ​ថា​អសមត្ថភាព​នោះទេ​
អនុប្រធាន​ទី​១ អាជ្ញាធរ​មីន មានប្រសាសន៍ថា​៖ ពិការ​មិនមែន​មានន័យ​ថា​អសមត្ថភាព​នោះទេ​
អនុប្រធាន​ទី​១ អាជ្ញាធរ​មីន មានប្រសាសន៍ថា​៖ ពិការ​មិនមែន​មានន័យ​ថា​អសមត្ថភាព​នោះទេ​
អនុប្រធាន​ទី​១ អាជ្ញាធរ​មីន មានប្រសាសន៍ថា​៖ ពិការ​មិនមែន​មានន័យ​ថា​អសមត្ថភាព​នោះទេ​
អនុប្រធាន​ទី​១ អាជ្ញាធរ​មីន មានប្រសាសន៍ថា​៖ ពិការ​មិនមែន​មានន័យ​ថា​អសមត្ថភាព​នោះទេ​
អនុប្រធាន​ទី​១ អាជ្ញាធរ​មីន មានប្រសាសន៍ថា​៖ ពិការ​មិនមែន​មានន័យ​ថា​អសមត្ថភាព​នោះទេ​

PLB Banner on article detail