ក្រុមការងារ ASPIRE ចូលរួម​ចែក​កូន​ត្រី​អណ្តែង​ដល់​សមាជិក​បណ្តុំ​អាជីវកម្ម​ត្រី ចំនួន​២​ឃុំ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ថ្ងៃអង្គារ 17 វិច្ឆិកា 2020, 10:52

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុមការងារ​ទទួលបន្ទុក​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ថ្នាក់​ខេត្ត ស្រុក ឃុំ និង​ទីប្រឹក្សាបច្ចេកទេស បាន​ចូលរួម​ក្នុង​ពិធី​ចែក​កូន​ត្រី​អណ្តែង​ដល់​សមាជិក​បណ្តុំ​អាជីវកម្ម​ត្រី​នៅ​ភូមិ​ពង្រ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១​កើត ខែ​មិ​រសិគ ឆ្នាំជូត ទោស័ក​ពស​២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 

​ពិធី​ចែក​កូន​ត្រី​អណ្តែង​នេះ​គឺ​បានរៀបចំ​ឡើង​ក្រោម​អធិបតីភាព លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ប្រធាន​អនុ​កម្មវិធី​អា​ស្ប៉ា​យ​ប្រចាំខេត្ត និង​មានការ​ការចូលរួម​ផងដែរ​ពី​សមាជិក​បណ្តុំ​អាជីវកម្ម ដោយ​សរុប​ចំនួន ៤៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ១៥​នាក់​។​

 

​ថ្លែង​ក្នុង​ពិធី​នេះ​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា កម្មវិធី​ចែក​កូន​ត្រី​ទៅដល់​សមាជិក​បណ្តុំ​អាជីវកម្ម​ត្រី​ដែល​ទទួលបាន​ការគាំទ្រ​ពី​កម្មវិធី​អា​ស្ប៉ា​យ​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ក្នុងការ​ជម្រុញ​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​ប្រជាកសិករ​ក្នុងកំឡុងពេល​ដែល​ប្រទេស​ទើប​ប្រទះ​ទៅនឹង​បញ្ហា​គ្រោះធម្មជាតិ​ទឹកជំនន់​និង​ពិសេស​គឺ​ការរំខាន​ដោយ​ជំងឺ​Covid 19​នោះ ហើយ​បន្ថែម​លើ​នេះ​ទៅទៀត​ការចែកជូន​កូន​ត្រី​នេះ​ក៏​អាចជួយ​សម្រួល​បន្ទុក​ដ​ល់​កសិករ​ក្នុងការ​ចំណាយ​និង​ឈានដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​នៅពេល​បាន​ប្រមូល​ផល​ពី​ការលក់​ចេញ​នូវ​ផល​ត្រី​ទាំងនេះ​៕​

ក្រុមការងារ ASPIRE ចូលរួម​ចែក​កូន​ត្រី​អណ្តែង​ដល់​សមាជិក​បណ្តុំ​អាជីវកម្ម​ត្រី ចំនួន​២​ឃុំ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
ក្រុមការងារ ASPIRE ចូលរួម​ចែក​កូន​ត្រី​អណ្តែង​ដល់​សមាជិក​បណ្តុំ​អាជីវកម្ម​ត្រី ចំនួន​២​ឃុំ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
ក្រុមការងារ ASPIRE ចូលរួម​ចែក​កូន​ត្រី​អណ្តែង​ដល់​សមាជិក​បណ្តុំ​អាជីវកម្ម​ត្រី ចំនួន​២​ឃុំ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

PLB Banner on article detail