គាំទ្រ​ដោយ ASPIRE កសិករ​ដាំ​ដុះ​ផ្កា​ខាត់ណា ក្នុងភូមិ​អន្លង់​តា​ម៉ី ស្រុក​បាណន់ ទទួលបាន​ផល​ល្អ​គួរ​ជាទី​មោទន​

ថ្ងៃអង្គារ 17 វិច្ឆិកា 2020, 10:17

​ខេត្តបាត់ដំបង​៖ នៅ​ថ្ងៃ​ច័ន្ទ ១​កើត មិគសិរ ឆ្នាំជូត​ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក អ៊ិន សុវណ្ណ​មុន្នី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​ជា​អនុប្រធាន​គ្រប់គ្រង​អនុ​កម្មវិធី ASPIRE លោក ខាត់ បូ​រិ​ន ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម លោក​រុំ រ៉ា ទីប្រឹក្សារ​គ្រប់គ្រង​អនុ​កម្មវិធី​ASPIRE បាន​ចុះ​មូលដ្ឋាន​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ផលិតកម្ម​នៃ​បណ្តុំ​អាជីវកម្ម​បន្លែ ព្រមទាំង​បាន​ចុះ​ពិនិត្យមើល​ការដាំដុះ​បន្លែ​នៅផ្ទះ​សំណាញ់ និង​ក្រៅ​ផ្ទះ​សំណាញ់ ក្រោយពេល​ទឹកជំនន់​មានការ​លិចលង់​ទាំងស្រុង​របស់​កសិករ​ដែល​ទទួលបាន​ការគាំទ្រ​ពី​កម្មវិធី​អា​ស្ប៉ា​យ​។​

 

​ពេលនេះ​ក្រុមការងារ​បាន​ពិនិត្យឃើញថា កសិករ​ជា​សមាជិក​បណ្តុំ​បន្លែ លោកស្រី​អឿន ដា​នី ដែល​ដាំ​ដុះ ផ្កា​ខាត់ណា​ព័ណ៌​លឿង នៅ​ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​គឺ​ទទួលបាន​ផល​យ៉ាង​ល្អ​គួរ​ជាទី​មោទន​។​

 

​ក្រុមការងារ​នៃ​កម្មវិធី​ASPIRE ក៏បាន​សាកសួរ​ពី​ស្ថានភាព​លើ​ផលិតកម្ម​បន្លែ​ហើយ​សមាជិក​នៃ​បណ្តុំ​ក៏បាន​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ​បណ្តុំ​អាជីវ​កម្មបាន​ផលិត​បន្លែ ដែល​អាច​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ដោយមាន​ឈ្មួញកណ្តាល​តែងតែ​ប្រមូល​ទិញ​បន្លែ​ពី​ក្នុងភូមិ​ជាប្រចាំ និង​សមាជិក​ខ្លះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ស្តា​ឡើងវិញ នៃ​ការដាំដុះ​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​កាន់តែច្រើន​ថែមទៀត​ផងដែរ​។

គាំទ្រ​ដោយ ASPIRE កសិករ​ដាំ​ដុះ​ផ្កា​ខាត់ណា ក្នុងភូមិ​អន្លង់​តា​ម៉ី ស្រុក​បាណន់ ទទួលបាន​ផល​ល្អ​គួរ​ជាទី​មោទន​
គាំទ្រ​ដោយ ASPIRE កសិករ​ដាំ​ដុះ​ផ្កា​ខាត់ណា ក្នុងភូមិ​អន្លង់​តា​ម៉ី ស្រុក​បាណន់ ទទួលបាន​ផល​ល្អ​គួរ​ជាទី​មោទន​
គាំទ្រ​ដោយ ASPIRE កសិករ​ដាំ​ដុះ​ផ្កា​ខាត់ណា ក្នុងភូមិ​អន្លង់​តា​ម៉ី ស្រុក​បាណន់ ទទួលបាន​ផល​ល្អ​គួរ​ជាទី​មោទន​
គាំទ្រ​ដោយ ASPIRE កសិករ​ដាំ​ដុះ​ផ្កា​ខាត់ណា ក្នុងភូមិ​អន្លង់​តា​ម៉ី ស្រុក​បាណន់ ទទួលបាន​ផល​ល្អ​គួរ​ជាទី​មោទន​

PLB Banner on article detail

អត្ថបទពេញនិយម