លោក ដូ​ណា​ល់ ត្រាំ នៅតែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា លោក ចូ បៃ​ដិ​ន ទទួល​ជ័យជម្នះ​ដោយសារលួចបន្លំ​សន្លឹកឆ្នោត​

ថ្ងៃច័ន្ទ 16 វិច្ឆិកា 2020, 10:37

​​​អាមេរិក​៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា លោក​មិនបាន​ទទួលស្គាល់​អ្វី​ទាំងអស់ និង​នៅតែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា មាន​ការលួចបន្លំ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា​កន្លងទៅ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

 

​តាមរយៈ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​បង្ហោះ​សារ​ថា គាត់ (​សំដៅលើ​លោក បៃ​ដិ​ន​) ទទួលបាន​ជ័យជម្នះ ព្រោះ​ការបោះឆ្នោត​មាន​ការលួចបន្លំ​.... គាត់​ឈ្នះ​ដោយ​នៅតែ​ក្នុង​ក្រសែភ្នែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្លែងក្លាយ​តែប៉ុណ្ណោះ​... ខ្ញុំ​គ្មានអ្វី​ត្រូវ​ទទួលស្គាល់​នោះទេ យើង​នៅមាន​ផ្លូវ​វែងឆ្ងាយ​ដែល​ត្រូវ​ដើរ​... វា​គឺ​ការបោះឆ្នោត​ត្រូវបាន​លួច​បន្លំ ។​​

 

សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ ក្រុម​អ្នកគាំទ្រ​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​នៅតាម​ទីក្រុង​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក ។

 

បើតាម​សេចក្ដីរាយការណ៍​បឋម​នោះ នៅក្នុង​ការតវ៉ា​នេះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​២០​នាក់ បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​លោក ត្រាំ និង​ក្រុម​អ្នកប្រឆាំង​លោក ត្រាំ ៕​

លោក ដូ​ណា​ល់ ត្រាំ នៅតែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា លោក ចូ បៃ​ដិ​ន ទទួល​ជ័យជម្នះ​ដោយសារលួចបន្លំ​សន្លឹកឆ្នោត​
លោក ដូ​ណា​ល់ ត្រាំ នៅតែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា លោក ចូ បៃ​ដិ​ន ទទួល​ជ័យជម្នះ​ដោយសារលួចបន្លំ​សន្លឹកឆ្នោត​

PLB Banner on article detail

អត្ថបទពេញនិយម