សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចម៉ូតូកង់បី

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 21:17

ខេត្តបាត់ដំបង៖កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែននិងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានចុះស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ជាប់ពាក់ព័ន្ធអំពើលួច(ម៉ូតូកង់បី)

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង ៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ណាង សុធុន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាងដែករស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន  បានធ្វើសកម្មភាពលួចយកម៉ូតូកង់បីចំនួន០១គ្រឿងកាលពីវេលាម៉ោង ០១និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៨ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ សុខ សុង ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូចំនួន០១គ្រឿងដែលមានភិនភាគដូចខាងលើពិតប្រាកដមែន ដោយយកទៅបញ្ចាំយកលុយ។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យពេលនេះត្រូវបានសមត្ថកិច្ចជំនាញកសាងសុំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចម៉ូតូកង់បី
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចម៉ូតូកង់បី

PLB Banner on article detail

អត្ថបទពេញនិយម