គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 18:14

ខេត្តបាត់ដំបង! ទំនិញជាស្លាប និងសាច់មាន់ខូចគុណភាពចំនួន ២៩៨៩គីឡូក្រាម ត្រូវបានគណៈកម្មការចម្រុះខេត្តបាត់ដំបងធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញចុះចាប់យកបានពីឈ្មួញទុច្ចរិតលួចនាំចូលពីទឹកដីប្រទេសថៃ។

 

លោក វរសេនីយ៍ឯក យី យក់សាន ប្រធានការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពប្រជាពលរដ្ឋ របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏ដូចជាការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យនគរបាលសេដ្ឋកិច្ចខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម គឺ ប៊ុណ្ណារាព្រះរាជអជ្ញាអមសាលាដំបូងខេត្តផងនោះ កាលពីវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ កម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្ត បានចុះបង្រ្កាបនិងដកហូតបានស្លាប និងសាច់មាន់ខូចគុណភាពចំនួន ២៤៩កេស ស្មើនឹងទម្ងន់ ២៩៨៩គីឡូក្រាម ខណៈដែលក្រុមឈ្មួញបានលួចបន្លំដឹកតាមរថយន្តដឹកផ្លែឈើនាំចូលពីប្រទេសថៃដោយខុសច្បាប់។

 

លោកបន្តថា ក្រោយពីបង្ក្រាបដកហូតបានវត្ថុតាង ស្លាប និងសាច់មាន់ខូចគុណភាពទាំងអស់នោះត្រូវបានគណៈកម្មការចម្រុះ បានធ្វើពិធីដុតកំទេចចោលនៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រោមការចូលរួមពី ឯកឧត្តម គឺ ប៊ុណ្ណារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្ត លោក វរសេនីយ៍ឯក យី យក់សាន ប្រធានការិយាល័យនគរបាលសេដ្ឋកិច្ច អាជ្ញាធរស្រុកសង្កែ រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចូលរួមផងដែរ។

 

ជាមួយគ្នានេះលោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសារ
អាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នក នៅពេលណាដែលប្រទះឃើញមានការសង្ស័យទៅលើមុខទំនិញណាមួយដែលមានការសង្ស័យថាខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ផងដែរ។

គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម
គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម
គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម
គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម
គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម
គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម
គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម

PLB Banner on article detail