ពលរដ្ឋ​ឥណ្ឌា ដើរ​ផ្សារ​ទិញឥ​វ៉ាន់​រៀបចំ​ពិធីបុណ្យ Diwali ផ្គើន​បំរាម​ការពារ​ជំងឺ​កូ​វីដ​១៩

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 9:38

​ក្រុង​ញូវដែលី​៖ ប្រជាជន​ជាច្រើន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ទិញ​ឥ​វ៉ាន់ នៅ​ផ្សារ​ញូ​វ​ដេលី មុន​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​មួយ​របស់​ប្រទេស​ឥណ្ឌា Diwali ខណៈ​អាជ្ញាធរ​បានបង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ ពី​ការឆ្លង​ធ្ងន់ធ្ងរ​នូវ​មេរោគ​កូ​វីដ​១៩​។ នេះ​បើតាម​សារព័ត៌មាន CNA ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

 

​គួរ​បញ្ជាក់ថា ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជិត ៨.៧​លាន​នាក់ ស្ថិតក្នុង​លំដាប់​ទី​២ នៅលើ​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក​។ អាជ្ញាធរ​ឥណ្ឌា​ក៏បាន​បង្ហាញ​ភាពភ័យខ្លាច​ពី​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ ក្រោយ​ថ្ងៃបុណ្យ Diwali ដែល​អាច​នឹង​វាយប្រហារ​ទីក្រុង​ធំៗ ទូទាំងប្រទេស​។​

 

​ដោយឡែក នាពេល​ថ្មីៗ​នេះ ក្រសួងសុខាភិបាល​ឥណ្ឌា ក៏បាន​កត់ត្រា​នូវ​ជំងឺអេដស៍​ប្រភេទ​ថ្មី ដែល​បាន​កើតឡើង​ចំនួន ៨.៦០០​ករណី កាលពី​ថ្ងៃ​ពុធ ទី​១១ ខែវិច្ឆិកា និង​បានសម្លាប់​មនុស្ស​ចំនួន ៨៥​នាក់​ហើយ​៕ ហ្សា​

ពលរដ្ឋ​ឥណ្ឌា ដើរ​ផ្សារ​ទិញឥ​វ៉ាន់​រៀបចំ​ពិធីបុណ្យ Diwali ផ្គើន​បំរាម​ការពារ​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា ដើរ​ផ្សារ​ទិញឥ​វ៉ាន់​រៀបចំ​ពិធីបុណ្យ Diwali ផ្គើន​បំរាម​ការពារ​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា ដើរ​ផ្សារ​ទិញឥ​វ៉ាន់​រៀបចំ​ពិធីបុណ្យ Diwali ផ្គើន​បំរាម​ការពារ​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា ដើរ​ផ្សារ​ទិញឥ​វ៉ាន់​រៀបចំ​ពិធីបុណ្យ Diwali ផ្គើន​បំរាម​ការពារ​ជំងឺ​កូ​វីដ​១៩

PLB Banner on article detail