ការនាំចេញ​ម្រេច​កំពត នៅតែមាន​ស្ថេរភាព​ ក្នុងបរិបទកូវីដ

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 9:36

​ការនាំចេញ​ម្រេច​កំពត​ទៅកាន់​ទីផ្សារ​នៅលើ​ពិភពលោក​នៅតែមាន​ស្ថេរភាព​ខណៈ​កូ​វីដ ១៩ បាន​បន្ត​រីក​រាលដាល​។ ម្រេច​កំពត​ប្រមាណ​ជា​៥០ តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​រួមមាន​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង​និង​តៃវ៉ាន់​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​។​

 

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា​ក្នុង​រយៈពេល ៩ ខែ​ឆ្នាំនេះ​ប្រទេស​កម្ពុជា​បាន​នាំចេញ​ម្រេច​ចំនួន ៤.១២១,៩៥ តោន​កើនឡើង​ចំនួន ១២៣,៧៦ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

 

​ម្រេច​កម្ពុជា​ត្រូវបាន​នាំ​ចេញទៅ ២១ ប្រទេស​និង​ដែនដី​រួមមាន​ប្រទេស​ជប៉ុន ប៊ែ​ល​ហ្សិ​ក ហូ​ឡង់ បារាំង​អាល្លឺម៉ង់ ស្វ៊ី​ស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡា​រុស្ស កូរ៉េ សាធារណរដ្ឋ​ឆែក ណូ​វែ​ល​សេ​ឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សិង្ហ​បុរី អូស្ត្រាលី និង​តៃវ៉ាន់​៕

ការនាំចេញ​ម្រេច​កំពត នៅតែមាន​ស្ថេរភាព​ ក្នុងបរិបទកូវីដ
ការនាំចេញ​ម្រេច​កំពត នៅតែមាន​ស្ថេរភាព​ ក្នុងបរិបទកូវីដ
ការនាំចេញ​ម្រេច​កំពត នៅតែមាន​ស្ថេរភាព​ ក្នុងបរិបទកូវីដ

PLB Banner on article detail