លោក Joe Biden ត្រូវបាន​រារាំង​មិនឱ្យ​ទាក់ទង​ជាមួយ​បណ្តា​មេដឹកនាំ​ ពិភពលោក​

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 9:26

​អាមេរិក​៖ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ដែល​កំពុង​ស្ថិតនៅក្រោម​អំណាច​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ព្យាយាម​រារាំង​មិនឱ្យ​លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី ចូល​មើល​សារ​មួយចំនួន​ដែល​ទទួលបាន​ពី​មេដឹកនាំ​បរទេស​នានា ស្របពេល​ដែល​លោក ដូ​ណា​ល់ ត្រាំ នៅ​បន្ត​បដិសេធ​មិន​ទទួលស្គាល់​ជ័យជំនះ​របស់លោក ចូ បៃ​ដិ​ន​។​

 

​យោងតាម​មន្ត្រី​ក្រសួងការបរទេស​អាមេរិក បានឱ្យដឹងថា ជា​ទម្លាប់ ក្រសួងការបរទេស​តែង​គាំទ្រ​រាល់​ការប្រាស្រ័យ​ទាក់ទង​សម្រាប់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ផងដែរ ដែលជា​មូលហេតុ​មេដឹកនាំ​បរទេស​ជាច្រើន ផ្ញើ​សារ​តាមរយៈ​ក្រសួង​នេះ​។ ប៉ុន្តែ លោក Joe Biden បែរជា​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចូល​ប្រើប្រាស់​ធនធាន​របស់​ក្រសួងការបរទេស​នៃ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ទៅវិញ​។​

 

​ប្រភពព័ត៌មាន​មួយចំនួន​បាន​លើកឡើងថា ក្រុមការងារ​របស់លោក ចូ បៃ​ដិ​ន មានការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​បរទេស ដោយ​គ្មាន​ការចូលរួម​ពី​ក្រសួងការបរទេស​អាមេរិក ក្នុងនោះ​រួមមាន​៖ លោកស្រី Angela Merkel អធិការបតី​អាឡឺម៉ង់ និង​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ជាដើម​។ ក្រុម​លោក ចូ បៃ​ដិ​ន ក៏បាន​ទាក់ទង​នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​គ្រោង​បើក​ការសន្ទនារ​តាម​ទូរស័ព្ទ​ផងដែរ​៕

លោក Joe Biden ត្រូវបាន​រារាំង​មិនឱ្យ​ទាក់ទង​ជាមួយ​បណ្តា​មេដឹកនាំ​ ពិភពលោក​

PLB Banner on article detail