លោក ចូ បៃ​ដិ​ន គ្រោង​ចេញ​បទបញ្ជា​ឱ្យ​ពាក់​របាំង​បិទមុខ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ថ្ងៃអង្គារ 10 វិច្ឆិកា 2020, 10:43

​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក ចូ បៃ​ដិ​ន បាន​ប្រាប់​សារព័ត៌មាន NBC News ថា លោក ចូ បៃ​ដិ​ន ដែល​នឹងត្រូវ​ប្រកាស​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា លោក​គ្រោង​នឹង​អំពាវនាវ​ដល់​អភិបាល​រដ្ឋ​នានា​ឱ្យចេញ​បទបញ្ជា​ណែនាំ​ដល់​ពលរដ្ឋ​ឱ្យ​ពាក់រ​បាំងបិទ​មុខជា​ចាំបាច់ ក្នុង​គោលបំណង​ជំរុញ​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

 

​ទីប្រឹក្សា​យុទ្ធនាការ​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា «​ប្រសិនបើ​អភិបាលរដ្ឋ​ណា​ម្នាក់​បដិសេធ លោក​នឹង​ទៅ​ជួប​អភិបាលក្រុង​នានា​នៅក្នុង​រដ្ឋ​នោះ ហើយ​សុំឱ្យ​ពួកគេ​ដឹកនាំ​អនុវត្ត​បទបញ្ជា​នេះ​»​។​

 

​បច្ចុប្បន្ននេះ មាន​រដ្ឋ​ជាង ៣០ របស់​សហរដ្ឋអាមេរិក​ដែលមាន​បទបញ្ជា​ឱ្យ​ពាក់​របាំង​បិទមុខ​ដែល​នៅ​ជា​ធរមាន ដែល​តម្រូវ​ឲ្យ​បុគ្គល​ម្នាក់ៗ​ពាក់​របាំង​បិទមុខ​សុវត្ថិភាព​នៅ​ទីសាធារណៈ​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​បានផ្តល់​អនុសាសន៍​ឱ្យ​ពាក់​របាំង​បិទមុខ​នៅ​ទីសាធារណៈ ជាពិសេស​នៅពេលដែល​វិធានការ​រក្សា​គម្លាត​សង្គម​មិនអាច​ធ្វើទៅបាន​។​

 

​ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក បៃ​ដិ​ន បាន​សន្យាថា នឹង​ដោះស្រាយ​ការ​រាតត្បាត​ដែល​កំពុង​កើត​ដោយ​ប្រើ​វិធីសាស្ត្រ​ផ្អែកលើ​វិទ្យាសាស្ត្រ ហើយ​បច្ចុប្បន្ននេះ ក្រុមការងារ​ថ្មី​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្របសម្រួល​ការឆ្លើយតប​របស់​សហរដ្ឋអាមេរិក បន្ទាប់ពី​ការឡើង​កាន់តំណែង​ដ៏​មាន​សក្តានុពល​របស់លោក​៕

លោក ចូ បៃ​ដិ​ន គ្រោង​ចេញ​បទបញ្ជា​ឱ្យ​ពាក់​របាំង​បិទមុខ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩
លោក ចូ បៃ​ដិ​ន គ្រោង​ចេញ​បទបញ្ជា​ឱ្យ​ពាក់​របាំង​បិទមុខ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

PLB Banner on article detail