លោកស្រី Kamala Harris នឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិក

ថ្ងៃអាទិត្យ 8 វិច្ឆិកា 2020, 6:9

លោកស្រី ខាម៉ាឡា ហារីស បានបង្កើតប្រវត្តិសាស្ត្រថ្មីដែលនឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក ចូ បៃឌិន ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធីបតីអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់​សារព័ត៌មាន VOX នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

 

លោក ចូ បៃឌិន ក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ដោយយោងតាមលទ្ធផល លោក ចូ បៃឌិន ទទួលបានចំនួនតំណាងអ្នកបោះឆ្នោត ២៩០ ចំណែកលោក ដូណាល់ ត្រាំ ទទួលបានត្រឹមតែ២១៤។

 

យ៉ាងណាមិញបន្ទាប់ពីមានការប្រកាសនៅតាមបណ្តាសារព័ត៌មាននូវលទ្ធផលឆ្នោត លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ជ័យជម្នះជាក់ស្តែងរបស់លោក ចូ បៃដិន ទេហើយបានប្តេជ្ញាថា នឹងប្តឹងលើករណីរាប់សន្លឹកឆ្នោតនីមួយៗ ដើម្បីធានាការឈ្នះតាមភាពត្រឹមត្រូវ៕

លោកស្រី Kamala Harris នឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិក

PLB Banner on article detail

អត្ថបទពេញនិយម