​ការរាប់​សន្លឹកឆ្នោត​ជុំ​ចុងក្រោយ​ជាប់គាំង ចំពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​កាន់តែ​ធំ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​

ថ្ងៃសុក្រ 6 វិច្ឆិកា 2020, 12:12

​អាមេរិក​៖ ក្រុមអ្នកតវ៉ា​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​នានា​នៅ​ទូទាំង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ​នេះ (​ម៉ោង​ក្នុង​តំបន់​) ចំ​ពេលដែល​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០ ជិត​ឈានដល់​ការប្រកាស​អ្នកឈ្នះ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិការ ឆ្នាំ​២០២០ ។​

 

​ក្រុម​អ្នក​បាតុកម្ម​តវ៉ា ក៏បាន​ដើរ​ក្បួន​នៅ​ទីក្រុង Chicago, Los Angeles, Seattle, Houston, Pittsburgh, Pittsburgh និង San Diego ជាដើម​ផងដែរ ។ ក្រៅពី​ការអំពាវនាវ​ឲ្យ​រាប់​សន្លឹកឆ្នោត​ម្តងទៀត ក្រុមបាតុករ​ក៏បាន​លើកឡើង​ពី​វិសមភាព​ពូជសាសន៍ ដែលជា​ប្រធានបទ​នៃ​ការតវ៉ា​ជាច្រើន នៅ​ទូទាំង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំនេះ​ផងដែរ​។​

 

​ប្រភព​បានអោយដឹងថា ក្រុមបាតុករ​ដែល​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ និង​អាជ្ញាធរ​ប៉ូលីស​បាន​ឈានទៅដល់​ការប្រើ​អំពើហិង្សា​ទ្រង់ទ្រាយ​ធំ ដែល​នាំទៅដល់​ការដាក់​ពង្រាយ​កង​ឆ្មាំ​ជាតិ នៅ​ទីក្រុង Portland រដ្ឋ Oregon ហើយ​មាន​បាតុករ​ចំនួន​១១​នាក់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​បាន​រឹបអូស​អាវុធជាតិផ្ទុះ ។ ទន្ទឹមគ្នា អាជ្ញាធរ​ប៉ូលីស​នៅក្នុង​ទីក្រុង New York បាន​ចាប់ខ្លួន​មនុស្ស​រាប់សិប​នាក់ ជុំវិញ​ការប្រើប្រាស់​អំពើហិង្សា នៅក្នុង​បាតុកម្ម​តវ៉ា ដែល​ប៉ូលិស​ចាត់ទុកជា «​កុបកម្ម​» ៕​

​ការរាប់​សន្លឹកឆ្នោត​ជុំ​ចុងក្រោយ​ជាប់គាំង ចំពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​កាន់តែ​ធំ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​
​ការរាប់​សន្លឹកឆ្នោត​ជុំ​ចុងក្រោយ​ជាប់គាំង ចំពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​កាន់តែ​ធំ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​
​ការរាប់​សន្លឹកឆ្នោត​ជុំ​ចុងក្រោយ​ជាប់គាំង ចំពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​កាន់តែ​ធំ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​
​ការរាប់​សន្លឹកឆ្នោត​ជុំ​ចុងក្រោយ​ជាប់គាំង ចំពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​កាន់តែ​ធំ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​
​ការរាប់​សន្លឹកឆ្នោត​ជុំ​ចុងក្រោយ​ជាប់គាំង ចំពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​កាន់តែ​ធំ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​
​ការរាប់​សន្លឹកឆ្នោត​ជុំ​ចុងក្រោយ​ជាប់គាំង ចំពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​កាន់តែ​ធំ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​

PLB Banner on article detail