បក្ស​ប្រជាធិបតេយ្យ​ស្នើ​ឲ្យ​ក្រុមហ៊ុន Twitter បិទ​គណនី​របស់​ត្រាំ ចោទថា​បំភាន់​លទ្ធផល​បោះឆ្នោត​

ថ្ងៃសុក្រ 6 វិច្ឆិកា 2020, 12:11

​ក្រុម​សមាជិក​នៃ​បក្ស​ប្រជាធិបតេយ្យ​របស់លោក ចូ បៃ​ដិ​ន បានស្នើ​ដល់​ក្រុមហ៊ុន​បណ្តាញ​សង្គម Twitter ឲ្យ​បិទ​បណ្តោះអាសន្ន​នូវ​គណនី​របស់លោក ដូ​ណា​ល់ ត្រាំ រហូតដល់​ការរាប់​សន្លឹកឆ្នោត​ចប់សព្វគ្រប់​។​

 

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លើ Twitter កាលពី​ថ្ងៃ​ពុធ​ប្រកាសថា លោក​បាន​នាំមុខ​គូប្រជែង​របស់លោក គឺ លោក ចូ បៃ​ដិ​ន នៃ​បក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Pennsylvania រដ្ឋ Georgia និង​រដ្ឋ North Carolina ខណៈដែល​ការរាប់​សន្លឹកឆ្នោត​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​។​

 

​ក្រុម​បក្ស​ប្រជាធិបតេយ្យ​ចាត់ទុកថា នេះ​ជាការ​ប្រកាស​ដោយ​ខ្លួនឯង បំពុល​បំភ័ន​លទ្ធផល​ការបោះឆ្នោត នៅលើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​ជា «​ការផ្សព្វផ្សាយ​មិន​ពិត​»​។​
​រដ្ឋ​ចំនួន​៦​ដែល​មិនទាន់​ចេញ​លទ្ធផល​គឺ​រដ្ឋ Alaska, Arizona, Georgia, Nevada, North Carolina និង​រដ្ឋ Pennsylvania​។ ខណៈ​នេះ បាតុកម្ម​តវ៉ា​បាន​កើតឡើង​នៅ​សហរដ្ឋអាមេរិក ដែល​ម្ខាង​ប្រឆាំង​ការរាប់​សន្លឹក​បោះឆ្នោត​ដោយ​ចាត់ទុកថា​មាន​បន្លំ និង​ម្ខាង​ទៀត​ការពារ​សន្លឹកឆ្នោត​ខ្លួន​ហើយ​ទាមទារ​ឲ្យ​រាប់​បន្ត​៕​

បក្ស​ប្រជាធិបតេយ្យ​ស្នើ​ឲ្យ​ក្រុមហ៊ុន Twitter បិទ​គណនី​របស់​ត្រាំ ចោទថា​បំភាន់​លទ្ធផល​បោះឆ្នោត​
បក្ស​ប្រជាធិបតេយ្យ​ស្នើ​ឲ្យ​ក្រុមហ៊ុន Twitter បិទ​គណនី​របស់​ត្រាំ ចោទថា​បំភាន់​លទ្ធផល​បោះឆ្នោត​
បក្ស​ប្រជាធិបតេយ្យ​ស្នើ​ឲ្យ​ក្រុមហ៊ុន Twitter បិទ​គណនី​របស់​ត្រាំ ចោទថា​បំភាន់​លទ្ធផល​បោះឆ្នោត​

PLB Banner on article detail

អត្ថបទពេញនិយម