ភ្ញៀវទេសចរ​បរទេស​ជាង​១០០​សញ្ជាតិ ​ម​កកំសាន្ត​កម្ពុជា​

ថ្ងៃពុធ 4 វិច្ឆិកា 2020, 9:34

​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ​ជា ជាង​១០០សញ្ជាតិ​ ​បាន​បន្ត​មក​កំសាន្ត​កម្ពុជា ទោះបីជា​ពិភពលោក កំពុងតែ​រាតត្បាត​ដោយសារតែ​មេរោគ​កូ​វីដ​១៩ ។​

 

​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​ថយចុះ​ជា​អតិប្បរមា​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ នេះ​ក៏ដោយចុះ ប៉ុន្តែ​បើ​និយាយ​អំពី​ពលរដ្ឋ​នៅលើ​ពិភពលោក ដែល​មក​កំសាន្ត​នៅ​កម្ពុជា​គឺ​ហាក់​នៅតែ​ដដែល​ទេ ពោលគឺ​នៅក្នុង​ចំណោម​ភ្ញៀវទេសចរ បរទេស​ទាំងនោះ គឺមាន​ប្រមាណ​ជា ជាង​១០០ សញ្ជាតិ ។ ភ្ញៀវទេសចរ​បរទេស​មកលេង​សរុប​នៅ​កម្ពុជា​នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ នេះ គឺ​ធ្លាក់ចុះ​៧៤,១ ភាគរយ ពោលគឺ​ថយចុះ មក​នៅត្រឹមតែ ១.២៤៧.៦៨០ នាក់​ប៉ុណ្ណោះ។​

 

​តួរ​លេខ​បាន​បង្ហាញថា គ្រប់​ជនជាតិ​ដែល​មកលេង​កំសាន្ត​នៅ​កម្ពុជា​គឺ​ថយចុះ​គ្មាន​ប្រទេស​ណា​ទាប​ជាង ៣០ ភាគរយ​ទេ ប៉ុន្តែ​មានតែ​ពលរដ្ឋ​នៅក្នុង​ប្រទេស ហ្គា​ណាមួយ​គត់​ដែល​ធ្លាក់ចុះ​ត្រឹមតែ ០,៨ ភាគរយ។​

 

​ជាការ​ពិត​អ្នកទេសចរ​មកពី​ប្រទេស​នេះ​គឺ​មិន​ច្រើន​ទេ គឺ​ត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៩ ហើយ​មកដល់ ៩ ខែ នៃ​ឆ្នាំ​២០២០ គឺ​បានមក​កម្ពុជា​ប្រមាណ​ជា ២៥៤ នាក់ ដូច្នេះ​យើង​ភាគរយ​នៃ​ការ​ថយ គឺ​ត្រឹមតែ ០,៨ ភាគរយ៕

ភ្ញៀវទេសចរ​បរទេស​ជាង​១០០​សញ្ជាតិ ​ម​កកំសាន្ត​កម្ពុជា​
ភ្ញៀវទេសចរ​បរទេស​ជាង​១០០​សញ្ជាតិ ​ម​កកំសាន្ត​កម្ពុជា​

PLB Banner on article detail

អត្ថបទពេញនិយម