វៀតណាមខាតបង់សេដ្ឋកិច្ចដ៏ធំ ជាង៤៣០លានដុល្លារ ព្រោះព្យុះសង្ឃរា Molave

ថ្ងៃអង្គារ 3 វិច្ឆិកា 2020, 11:6

ព្យុះសង្ឃរា Molave ដែលបានប្រហារតំបន់កណ្តាលនៃប្រទេសវៀតណាម កាលពីសប្តាហ៍មុននោះ បានបណ្តាលឲ្យប្រទេសនេះខាតបង់សេដ្ឋកិច្ចតម្លៃប្រមាណ១០ទ្រីលានដុងឬ ៤៣០.១៦លានដុល្លារអាមេរិក នេះបើតាមស្ថិតិមកពីបណ្តាខេត្តដែលរង់ផលប៉ះពាល់ ចេញផ្សាយដោយសារព័ត៌មាន VN Express នាថ្ងៃទី២ វិច្ឆិកា ២០២០។

ប្រភពថា ទំហំខូតខាតគឺលើសជាងការខាតបង់ដោយសារតែគ្រោះមហន្តរាយពេញមួយឆ្នាំ២០១៩ ដល់ទៅជិត១.៥ដង ដែលមានត្រឹម៣០២.៦លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះ ភាគច្រើនខាតបង់ខ្លាំងព្រោះទឹកជំនន់ ព្យុះ និងបំណាក់ដី។

គិតត្រឹមថ្ងៃអាទិត្យ ព្យុះនេះបានសម្លាប់មនុស្សនៅវៀតណាម៣៣នាក់ហើយ ខណៈដែលមនុស្ស៤៩នាក់ទៀត បាត់ខ្លួន ផ្ទះជាង៧២០កន្លែងត្រូវបានបំផ្លាញ និង១៧៦៧៩០ខ្នងទៀត បំផ្លាញយ៉ាងតំណំ៕

 

វៀតណាមខាតបង់សេដ្ឋកិច្ចដ៏ធំ ជាង៤៣០លានដុល្លារ ព្រោះព្យុះសង្ឃរា Molave វៀតណាមខាតបង់សេដ្ឋកិច្ចដ៏ធំ ជាង៤៣០លានដុល្លារ ព្រោះព្យុះសង្ឃរា Molave វៀតណាមខាតបង់សេដ្ឋកិច្ចដ៏ធំ ជាង៤៣០លានដុល្លារ ព្រោះព្យុះសង្ឃរា Molave វៀតណាមខាតបង់សេដ្ឋកិច្ចដ៏ធំ ជាង៤៣០លានដុល្លារ ព្រោះព្យុះសង្ឃរា Molave
PLB Banner on article detail

អត្ថបទពេញនិយម