រយៈពេល​៣​ថ្ងៃ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩

ថ្ងៃច័ន្ទ 2 វិច្ឆិកា 2020, 10:35

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ណ៏​សរុប​ចំនួន​៥១,២៣៣​នាក់ មាន​ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩​ដោយ​ភ្ញៀវទេសចរ​ណ៏​បាន​ងាក​ទៅ​កំសាន្ត​នៅ​តំបន់​ផ្សេង និង ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន​ទើបតែ​រួច​ផុតពី​គ្រោះទឹកជំនន់​។​

 

​បើ​យោងតាម​ទូរលេខ​ពី​មន្ទី​ទេសចរ​ណ៏ ប្រាប់​បណ្តាញ​ព​ត៏​មាន​នា​រសៀល​ថ្ងៃទី​០១​តុលា​ឆ្នាំ​២០២០​នេះ​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរ​ណ៏​ខេត្ត​ព្រះសីហនុ បានអោយដឹងថា​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ព្រះរាជ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០ ខែតុលា ដល់​ថ្ងៃទី​០១ វិច្ឆិកា ឆ្នាំ​២០២០ មាន​ដូចខាងក្រោម​៖​ក​.​ភ្ញៀវ​សរុប​សរុប​រយៈពេល​៣​ថ្ងៃ មាន​ចំនួន​៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩•​ភ្ញៀវ​ជាតិ​៤៨,៨០១​នាក់ ថយចុះ​១,៧២%% ធៀប​នឹង​ឆ្នាំ ២០១៩•​ភ្ញៀវ​បរទេស​២,៤៣២​នាក់ ថយចុះ​៧៩,៧០%% ធៀប​នឹង​ឆ្នាំ ២០១៩​ខ​. មាន​ជើងយន្តហោះ ០៣​ជើងមាន ភ្ញៀវ​សរុប ២២០​នាក់ ភ្ញៀវ​ជាតិ​០០​នាក់ និង​ភ្ញៀវ​អន្តរជាតិ ២២០​នាក់  ។​គ​. ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម កោះ​នានា​សរុប​៖•​ភ្ញៀវ​សរុប​១,៤៧៤​នាក់ •​ភ្ញៀវ​ជាតិ ៩២៥​នាក់​•​ភ្ញៀវ​បរទេស​៥៤៩​នា​ក់ឃ​. ភ្ញៀវ​សរុបទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​៖•​ភ្ញៀវ​សរុប​៤៨,៧០៩​នាក់​•​ភ្ញៀវ​ជាតិ​៤៧,២២៥​នាក់​•​ភ្ញៀវ​បរទេស​១,៤៨៤​នាក់​។​

 

​ពាក់​ព័​ន្ឋ​ទៅនឹង​សន្តិសុខ​សុ​វត្តិភាព​លើ​ផ្ទៃសមុទ្រ រយះពេល​៣​ថ្ងៃ​ក្នុង​ព្រះរាជ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០ ខែតុលា ដល់​ថ្ងៃទី​០១ វិច្ឆិកា ឆ្នាំ​២០២០ នេះ​ផងដែរ លោក​វរៈសេនីយ៍ទោ ឌឹ​ម សំបូ អនុប្រធាន​អង្គភាព​បង្ក្រាប​លើ​ផ្ទៃសមុទ្រ បាន​បញ្ញា​ក់ថា  រយះពេល​៣​ថ្ងៃនេះ​សំរាប់​ខេត្ត​ព្រះសីហនុ​ពុំមាន​បញ្ហា​អ្វី​នោះទេ ព្រោះ​ទាំងនោះ​លើ​ផ្ទៃ​ទឹក និង ដែន​គោក សមត្ថកិច្ច​ចំរុះ​បានធ្វើកា​រើ​ល្បាត​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

 

ស្ថានភាព​ទូទៅ​- សន្តិសុខ​និង​សុ​វត្ថ​ភាព​ភ្ញៀវ​មាន​លក្ខណៈ​ល្អប្រសើរ មាន​ករណី​បាត់​ក្មេង​៤​នាក់ ស្រី​២​នាក់ សមត្ថកិច្ច​បាន រកឃើញ និង​ប្រគល់ជូន​ឪពុកម្តាយ​វិញ​។​-​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មាន ភាព សប្បាយរីករាយ​ដែល​សេវា ស្នាក់នៅ និង​ម្ហូបអាហារ មានតម្លៃ​សមរម្យ​មិន​ដំឡើងថ្លៃ​ហួសហេតុ ពេក  ,​ព្រមទាំង​រដ្ឋបាលខេត្ត​បាន ដាក់ បន្ទប់ទឹក​សាធារណៈ​នៅតាម​ឆ្នេរ​និង​តំបន់​កម្សាន្ត​មួយចំនួន​ដោយ មិនមាន​ការបង់ថ្លៃ​សេវា​, ដោយឡែក​អាជីវ​កម្មជួល​ពោង​តាម​ឆ្នេរ​មួយចំនួន ដំឡើងថ្លៃ​ខ្ពស់ មន្ទីរ​ទេសចរណ៍​បាន​ចុះ​ធ្វើការ​ណែនាំ​និង​ប​ព្ឈ​ប់​ការធ្វើ​សេវាកម្ម​។​

រយៈពេល​៣​ថ្ងៃ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩
រយៈពេល​៣​ថ្ងៃ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩
រយៈពេល​៣​ថ្ងៃ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩
រយៈពេល​៣​ថ្ងៃ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩
រយៈពេល​៣​ថ្ងៃ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩
រយៈពេល​៣​ថ្ងៃ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩
រយៈពេល​៣​ថ្ងៃ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៥១,២៣៣​នាក់ ថយចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩

PLB Banner on article detail

អត្ថបទពេញនិយម