កោះ​តៃវ៉ាន់៖ ការទិញ​សព្វាវុធ​ពី​អាមេរិក គឺ​ដើម្បី​ទប់ទល់​ការ​គំរាម​របស់​ចិន

ថ្ងៃអង្គារ 27 តុលា 2020, 23:11

ការស្នើសុំ​លក់​ប្រព័ន្ធ​មី​ស៊ី​ល និង​ប្រព័ន្ធ​សព្វាវុធផ្សេងៗទៀត​របស់​សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​កោះ​តៃវ៉ាន់ ក្នុងការ​ការពារ​ខ្លួន បន្ទាប់ពី​មានការ​គំរាមកំហែង​ពី ប្រទេស​ចិន​ឥតឈប់ឈរ។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី២៧ ខែតុលា ឆ្នាំ២០២។

 

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់ លោក Shih Shun-wen បាន​អះអាងថា តៃវ៉ាន់​នឹងធ្វើ​ការសង​សឹក​ចិន ដោយ​ការទិញ​សព្វាវុធទំនើបៗពី​ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Raytheon Technologies និង​ក្រុមហ៊ុន Boeing ដែលជា​ក្រុមហ៊ុន​ម៉ៅការ​ផ្ដាច់មុខ ក្នុង​ការលក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ឆ្នេរសមុទ្រ ហា​ភូ​ន (Harpoon) នៅក្នុង​តម្លៃ​ជិត ២.៤ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។

 

លោក​បញ្ជាក់ថា ការទិញ​សព្វាវុធ​ទាំងនេះ​នឹង​ជួយ​បង្កើន​សមត្ថភាព, សន្តិភាព, ស្ថិរភាព​នយោបាយ, តុល្យភាព​យោធា, និង​ជាពិសេស​នោះ គឺ​វឌ្ឍនភាព​នៅក្នុង​តំបន់​កោះ​តៃវ៉ាន់​តែម្ដង៕

 

 

កោះ​តៃវ៉ាន់៖ ការទិញ​សព្វាវុធ​ពី​អាមេរិក គឺ​ដើម្បី​ទប់ទល់​ការ​គំរាម​របស់​ចិន
កោះ​តៃវ៉ាន់៖ ការទិញ​សព្វាវុធ​ពី​អាមេរិក គឺ​ដើម្បី​ទប់ទល់​ការ​គំរាម​របស់​ចិន
កោះ​តៃវ៉ាន់៖ ការទិញ​សព្វាវុធ​ពី​អាមេរិក គឺ​ដើម្បី​ទប់ទល់​ការ​គំរាម​របស់​ចិន
កោះ​តៃវ៉ាន់៖ ការទិញ​សព្វាវុធ​ពី​អាមេរិក គឺ​ដើម្បី​ទប់ទល់​ការ​គំរាម​របស់​ចិន

PLB Banner on article detail