ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកឬប្រើប្រាស់ថ្នាំញៀន

ថ្ងៃអង្គារ 27 តុលា 2020, 20:1

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងព្រហ្មទណ្ឌប៉ុស្តិ៍រកា នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។

លោកអនុសេនីយ៍ឯក សំ ប៊ុនហេង ប្រធានផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១០និង៥នាទី
ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ជំហានដំបូងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ធៀក រដ្ឋា ហៅ មូល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅចំណុចខាងលើ និងបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន២ថង់(ធំ១ តូច១) ទំងន់ ៨ ,៣៨ក្រាមទាំងសំបក រួមនឹងសំភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ក្រោយធ្វើការឃាត់ខ្លួន និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធៀក រដ្ឋាហៅ មូល និងមានការអនុញ្ញាតពីឯកឧត្តម គឺ ប៉ុណ្ណរ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តចុះស្រាវជ្រាវនៅចំណុចភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ
និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ វឿត ហេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ (ដែលជាជនមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ )និងបានដកហូតវត្ថុតាង ប្រាក់ខែ្មរចំនួន១០ម៉ឺនរៀលផងដែរ។

ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញក៏សាងសំណុំរឿងនិងបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ដោយ៖រៀម សាលី

ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកឬប្រើប្រាស់ថ្នាំញៀន

PLB Banner on article detail

អត្ថបទពេញនិយម