អាមេរិក​ប្រកា​សលក់​អាវុធ​​ តម្លៃ​ជិត​២.៤​ពាន់​លាន​ដុល្លារ​ ឱ្យ​តៃវ៉ាន់

ថ្ងៃអង្គារ 27 តុលា 2020, 10:55

​អាមេរិក​៖ សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជូនដំណឹង​ដល់​សភា អំពី​ផែន​ការលក់​ប្រព័ន្ធ​មី​ស៊ី​ល Harpoon ក្នុងតម្លៃ​ជិត​២.៤​ពាន់​លាន​ដុល្លារ​ទៅឱ្យ​កោះ​តៃវ៉ាន់ ខណៈ​ប្រការនេះ កាន់តែ​ធ្វើឱ្យ​ចិន​ខឹងសម្បារ​ជាខ្លាំង បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​ទើប​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ឱ្យ​ទីក្រុង​តៃប៉ិ​កាលពី​សប្តាហ៍​មុន នេះ​បើតាម​សារព័ត៌មាន AFP នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ។​

 

​ការប្រកាស​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានសម្រេច​ថា នឹង​ចាត់វិធានការ​ចាំបាច់ ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន ដែល​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ការលក់​អាវុធ​របស់​សហរដ្ឋអាមេរិក​ឲ្យ​ទៅ​កោះ​តៃវ៉ាន់ ក្នុងនោះ​រួមមាន​ក្រុមហ៊ុន Lockheed Martin, Boeing Defense និង Raytheon ។​

 

​ទោះជា​យ៉ាងណា ក្រសួងការបរទេស​អា​មេ​រិ​កបាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​នៅតែ​រក្សា​ការយកចិត្តទុកដាក់​ចំពោះ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ចាត់ទុក​សន្តិសុខ​របស់​កោះ​តៃវ៉ាន់​ជា​ចំណុច​ស្នូល​នៃ​សន្តិសុខ និង​ស្ថិរភាព​នៃ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច ។ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​អះអាង​ដែរ​ថា ការលក់​អាវុធ​នេះ នឹងមិន​ផ្លាស់ប្តូរ​តុល្យភាព​យោធា​នៅក្នុង​តំបន់​ឡើយ ៕

អាមេរិក​ប្រកា​សលក់​អាវុធ​​ តម្លៃ​ជិត​២.៤​ពាន់​លាន​ដុល្លារ​ ឱ្យ​តៃវ៉ាន់
អាមេរិក​ប្រកា​សលក់​អាវុធ​​ តម្លៃ​ជិត​២.៤​ពាន់​លាន​ដុល្លារ​ ឱ្យ​តៃវ៉ាន់
អាមេរិក​ប្រកា​សលក់​អាវុធ​​ តម្លៃ​ជិត​២.៤​ពាន់​លាន​ដុល្លារ​ ឱ្យ​តៃវ៉ាន់
អាមេរិក​ប្រកា​សលក់​អាវុធ​​ តម្លៃ​ជិត​២.៤​ពាន់​លាន​ដុល្លារ​ ឱ្យ​តៃវ៉ាន់
អាមេរិក​ប្រកា​សលក់​អាវុធ​​ តម្លៃ​ជិត​២.៤​ពាន់​លាន​ដុល្លារ​ ឱ្យ​តៃវ៉ាន់

PLB Banner on article detail

អត្ថបទពេញនិយម