ប្រវត្តិ​ថ្ងៃបុណ្យ​ហា​ឡូ​វីន Halloween

ថ្ងៃច័ន្ទ 26 តុលា 2020, 14:43

​ថ្ងៃទី ៣១ តុលា ជា​ថ្ងៃ​ដែល​ជនជាតិ ខេ​ល (Celt) ជឿថា ពិភព​របស់​មនុស្ស​ស្លាប់ និង​មនុស្សរ​ស់ត​ភ្ជាប់​គ្នា ហើយ​វិញ្ញាណ​របស់​អ្នក​ដែល​ស្លាប់​ក្នុង​ឆ្នាំកន្លងមក នឹង​ដើររក​រាងកាយ​របស់​មនុស្ស​រស់​ដើម្បី​ចូល​សណ្ឋិត​។ នេះ​ជា​ជំនឿ​មួយ​ដែល​នាំ​ឲ្យ​កើត ពិធីបុណ្យ ហា​ឡូ​វីន​។ ដូច្នេះ​ដើម្បី​ដឹងថា ថ្ងៃ​ហា​ឡូ​វីន មានន័យ​ដូចម្តេច និង​ប្រវត្តិ​យ៉ាងណា​នោះ សូម​អញ្ជើញ​តាមដាន​ទាំងអស់គ្នា​។​

ប្រវត្តិ​ថ្ងៃបុណ្យ​ហា​ឡូ​វីន Halloween

​មនុស្ស​ភាគច្រើន​ចូលចិត្ត​ហៅ ថ្ងៃ​ហា​ឡូ​វីន ជាប់ៗ​មាត់​ថា ថ្ងៃ​ដោះលែង​ខ្មោច​។ ក្នុង​ថ្ងៃ​ដែល​ពោល​មកនេះ តែងមាន​ការតុបតែង​ផ្ទះសម្បែង ហាង​ទំនិញ ដោយ​ដាក់​ផ្លែ​ល្ពៅ​ឆ្លាក់​ជា​រូប​ខ្មោច ឬ​ប្រើ​វត្ថុ​ផ្សេងៗ​ច្នៃ​ជា​រូប​ខ្មោច ឬ​គូរ​មុខ​ខ្លួនឯង​ឲ្យ​មាន​រូបរាង​ដូច​ខ្មោច ដើម្បី​បង្ក​បរិយាកាស​រីករាយ​នៅក្នុង​ពិធីបុណ្យ​កម្សាន្ត​។​

ប្រវត្តិ​ថ្ងៃបុណ្យ​ហា​ឡូ​វីន Halloween

​ប្រវត្តិ​ថ្ងៃ​ហា​ឡូ​វីន Halloween

 

​ថ្ងៃទី​៣១ តុលា ជា​ថ្ងៃ​ដែល​ជនជាតិ ខេ​ល (Celt) ដែលជា​ជនជាតិភាគតិច​មួយ​នៅ​កោះ Ireland ចាត់ទុកថា ជា​ថ្ងៃ​ចុងបញ្ចប់​នៃ​រដូវក្តៅ ហើយ​ថ្ងៃ​បន្ទាប់មក​គឺជា​ថ្ងៃទី ០១ វិច្ឆិកា ជា​ថ្ងៃ​ចូលឆ្នាំថ្មី ដោយនៅ​ថ្ងៃទី ៣១ តុលា នេះឯង ដែល​ជនជាតិ ខេ​ល ជឿថា ជា​ថ្ងៃ​ដែល​ពិភព​របស់​មនុស្ស​ស្លាប់ និង​មនុស្សរ​ស់ត​ភ្ជាប់​គ្នា ហើយ​វិញ្ញាណ​របស់​អ្នក​ដែល​បាត់បង់​ជីវិត​ក្នុង​ឆ្នាំកន្លងមក នឹង​ដើររក​រាងកាយ​របស់​មនុស្ស​រស់​ដើម្បី​ចូល​សណ្ឋិត ក្នុង​គោលបំណង​មានជីវិត​រស់​ម្តងទៀត​។ ការនាំ​ភាព​ក្តៅក្រហាយ​ដល់​មនុ​ស្សរស់ ធ្វើ​ឲ្យ​ពួកគេ​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​កុំ​ឲ្យ​ខ្មោច​ចូលមកសណ្ឋិត​នៅក្នុង​ខ្លួន​។ ដូច្នេះ​ជនជាតិ ខេ​ល ក៏​នាំគ្នា​បិទ​ភ្លើង​គ្រប់​ប្រភេទ​នៅក្នុង​ផ្ទះ ដើម្បី​ឲ្យ​អាកាសធាតុ​ប្រែជា​រងា​ត្រជាក់  ដែល​មិនមែន​ជាទី​ប៉ងប្រាថ្នា​របស់​ពពួក​ខ្មោច​។ ក្រៅពីនេះ​ពួកគេ​នៅ​នាំគ្នា​តែងខ្លួន​ចម្លែកៗ បន្លំ​ខ្លួន​ធ្វើជា​ខ្មោច និង​បន្លឺសំឡេង​លាន់​អ៊ឹកធឹក ដើម្បី​ឲ្យ​ខ្មោច​ពិតប្រាកដ​ភ័យខ្លាច ហើយ​រត់គេចខ្លួន​ទៅវិញ​។​

ប្រវត្តិ​ថ្ងៃបុណ្យ​ហា​ឡូ​វីន Halloween

​រឿង គោម​រូប​ផ្លែ​ល្ពៅ Jack-O’-Lanterns ខ្លះ មាននិយាយ​ដល់​ថ្នាក់ ដុត​មនុស្ស​ដែល​គិតថា​ខ្មោច​ចូល​សណ្ឋិត ឬ​អារ​កមាន់​ទាំង​រស់​ឲ្យ​ខ្មោច​ខ្លាច​ទៀតផង​។ តែ​នោះ​ជាហេតុ​ការណ៍​ដែល​កើតឡើង​តាំងពី​មុន​គ្រិស្តសករាជ​ដែល​ជំនឿ​រឿង​ខ្មោច​ព្រាយ​បិសាច នៅ​ចាក់ឫស​ជ្រៅ​នៅក្នុង​ផ្នត់គំនិត​មនុស្ស​។ តម​កនៅ​សតវត្សរ៍​ដំបូង​នៃ​គ្រិស្តសករាជ ជនជាតិ​រ៉ូ​ម៉ាំង​បានទទួល​ប្រពៃណី​ហា​ឡូ​វីន​ពី​ជនជាតិ ខេ​ល តែ​បាន​កាត់​ការដុត​រាងកាយ​មនុស្ស​ដែល​ត្រូវ​ខ្មោច​សណ្ឋិត​ចេញ ប្តូរ​មក​ដុត​ទីងមោង​ជំនួស​វិញ​។ កាល​វេលា​កន្លងទៅ ជំនឿ​រឿង​ខ្មោច​សណ្ឋិត​ក្នុង​រាងកាយ​មនុស្ស​បាន​ថមថយ​ចុះ​ជា​លំដាប់ ហា​ឡូ​វីន បានក្លាយ​មក​ត្រឹម​ជា​ពិធីការ​ស្លៀកពាក់​ជា​រូប​ខ្មោច មេមត់ សត្វ​ចម្លែក តាមតែ​គំនិត​ច្នៃប្រឌិត​ម្នាក់ៗ​។ ប្រពៃណី​ហា​ឡូ​វីន បានធ្វើ​ដំណើរ​មកដល់​សហរដ្ឋអាមេរិក​ក្នុង​ទសវត្សរ៍​ទី ១៨៤០ តាមរយៈ​ជនជាតិ អៃ​រី​ស (Irish) ដែល​ភៀសខ្លួន​មក​នៅ​អាមេរិក​។ ចំពោះ​ប្រពៃណី Trick or Treat (​ប្រែ​ថា លង ឬ​លៀង​) វិញ ចាប់ផ្តើម​មាននៅ​កំឡុង​គ្រិស្ត​សតវត្សរ៍​ទី​៩ ដោយ​ជនជាតិ​អឺរ៉ុប​ដែល​ចាត់ទុក​ថ្ងៃទី ០២ វិច្ឆិកា ជា​ថ្ងៃ ‘All Souls’ ពួកគេ​នឹង​ដើរ​ស្រែក​សុំ «​នំ​សម្រាប់​វិញ្ញាណ​» (Soul Cake) ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​ជឿថា កាន់តែ​ឲ្យ​នំ​ខេ​ក​ច្រើន​ប៉ុណ្ណា វិញ្ញាណ​របស់​ញាតិ​អ្នក​បរិច្ចាគ​នឹង​ទទួលបាន​ផល​បុណ្យ ធ្វើ​ឲ្យ​មានឱកាស​ឡើងឋានសួគ៌​បាន​ច្រើន​ប៉ុណ្ណោះ​៕​

ប្រវត្តិ​ថ្ងៃបុណ្យ​ហា​ឡូ​វីន Halloween

PLB Banner on article detail

អត្ថបទពេញនិយម