ឥណ្ឌា បង្ហាញវត្តមាន នាវាចម្បាំងប្រឆាំងនាវាមុជទឹក ផលិតដោយដៃខ្លួនឯង

ថ្ងៃសុក្រ 23 តុលា 2020, 7:50

ប្រទេស​ឥណ្ឌា បាន​ដាក់ឱ្យដំណើរការ​នាវាចម្បាំង ដែល​ផលិត​ដោយ​ដៃ​ខ្លួនឯង នៅឯ​កំពង់ផែ​ទីក្រុង Visakhapatnam រដ្ឋ Andhra Pradesh​ភាគខាងត្បូង​ប្រទេស​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

 

​នាវាចម្បាំង​ប្រឆាំង​នាវាមុជទឹក នេះ មានឈ្មោះ INS Kavaratti ត្រូវបាន​ប្រគល់ឱ្យ​ប្រគល់​កងទ័ពជើងទឹក​ឥណ្ឌា យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ ក្រោម​ការចូលរួម​ដោយផ្ទាល់​ពី​ប្រមុខ​កងទ័ព​ឥណ្ឌា លោកនាយ​ឧត្ដមសេនីយ៍ Mukund Naravane​។​

 

INS Kavaratti មាន​ចំនួន​០៤​គ្រឿង ត្រូវបាន​ផលិតឡើង​ដោយ​ក្រុម​អ្នកជំនាញ នៃ​កងទ័ពជើងទឹក​ឥណ្ឌា​។ នាវា​នេះ​បំពាក់​ដោយ​អាវុធ​ទំនើបៗ រួមមាន ប្រព័ន្ធ​ស៊ិន​ស័​រ សម្រាប់​ចាប់​សញ្ញា និង​មាន​សមត្ថភាព​ប្រឆាំង​នាវាមុជទឹក​៕​

ឥណ្ឌា បង្ហាញវត្តមាន នាវាចម្បាំងប្រឆាំងនាវាមុជទឹក ផលិតដោយដៃខ្លួនឯង
ឥណ្ឌា បង្ហាញវត្តមាន នាវាចម្បាំងប្រឆាំងនាវាមុជទឹក ផលិតដោយដៃខ្លួនឯង
ឥណ្ឌា បង្ហាញវត្តមាន នាវាចម្បាំងប្រឆាំងនាវាមុជទឹក ផលិតដោយដៃខ្លួនឯង
ឥណ្ឌា បង្ហាញវត្តមាន នាវាចម្បាំងប្រឆាំងនាវាមុជទឹក ផលិតដោយដៃខ្លួនឯង

PLB Banner on article detail

អត្ថបទពេញនិយម