​ថៃ គ្រោង​បិទ​កម្មវិធី Telegram ក្រោម​ហេតុ​ប៉ះពាល់​សន្តិសុខ​ជាតិ​

ថ្ងៃព្រហស្បតិ៍ 22 តុលា 2020, 10:16

​សារព័ត៌មាន The Nation Thailand បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ថៃ បាន​ជំរុញឱ្យមាន​ហាមឃាត់​កម្មវិធី​ទំនាក់ទំនង Telegram ក្រោម​ហេតុ​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ នៅក្រោម​ក្រឹត្យ​បន្ទាន់​មួយ ដែល​ប្រទេស​ថៃ​ទើបតែ​ដាក់ចេញ​នាពេល​ថ្មីៗ​នេះ​។​

 

​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម (DES) បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍ (NBTC) លុប​ព័ត៌មាន​នៅលើ​កម្មវិធី Telegram ដោយ​អះអាងថា វា​បាន​រំលោភ​លើ​ក្រឹត្យ​បន្ទាន់​ដែល​បានដាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​។​

 

​សូមជម្រាបថា បន្ទាប់ពី​រដ្ឋាភិបាល​ថៃ បាន​បង្ក្រាប Facebook របស់​ក្រុម​ចលនា Free Youth ក្រោយមក​ពួកគេ និង​ក្រុមបាតុករ ក៏បាន​ប្ដូរ​ទៅប្រើ​បណ្ដាញ Telegram សម្រាប់​ការទាក់ទង​និង​ផ្ដល់ព័ត៌មាន​គ្នា ដែលជា​ហេតុ​អាជ្ញាធរ​ថៃ​ចង់​ហាមឃាត់ ឬ​រឹត​ត្បឹ​ត​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ​៕​

​ថៃ គ្រោង​បិទ​កម្មវិធី Telegram ក្រោម​ហេតុ​ប៉ះពាល់​សន្តិសុខ​ជាតិ​
​ថៃ គ្រោង​បិទ​កម្មវិធី Telegram ក្រោម​ហេតុ​ប៉ះពាល់​សន្តិសុខ​ជាតិ​

PLB Banner on article detail

Tags

អត្ថបទពេញនិយម