ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា

ថ្ងៃពុធ 21 តុលា 2020, 22:13

ព្រះសីហនុ៖​ ទូហ្គេមបាញ់ត្រីចំនួន១៨ទូ និង ទូរហ្គេមផ្សេងៗទៀតចំនួន៩០ទូ នាព្រឹកថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២០នេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ វាយ និង ដុតកម្ទេចចោល បន្ទាប់ពីធ្វើការបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នាកាលពីកំឡុងខែមករាឆ្នាំ២០២០។ 

លោក ឧត្តមសេនីយ៏ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន គូសបញ្ចាក់ថា ដោយមានការអនុញ្ញាត្តិ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តព្រះសីហនុ នឹងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត ទូហ្គេមបាញ់ត្រីចំនួន១៨ទូ និង ទូរហ្គេមផ្សេងៗទៀតចំនួន៩០ទូ ត្រូវបានធ្វើការវាយកម្ទេច និង ដុតចោល នៅលើទីតាំងដីឡូមួយកន្លែងស្ថិតក្នុងភូមិ០៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

 

លោក ឧត្តមសេនីយ៏ត្រី កុល ផាលី បានបន្ថែមទៀតថា ទូហ្គេមទាំងនេះ ត្រូវបានកំលាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ នៃស្នការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបអំឡុងថ្ងៃទី០៦ខែមករារហូតដល់ថ្ងៃទី១៨ខែមករាឆ្នាំ២០២០នៅលើទីតាំងបទល្មើសហ្គេមខុសច្បាប់ចំនួន៦ទីតាំងដកហូតបានវ៦ត្ថុតាងទូហ្គេមបាញ់ត្រីចំនួន១៨ទូ និង ទូរហ្គេមផ្សេងៗទៀតចំនួន៩០ទូ ប្រាក់ដុល្លាចំនួន១៥៧៦០$( មួយម៉ឺនប្រាំពាន់ប្រាំពីរយហុកសិបដុល្លា)ប្រាក់រៀល ចំនួន៣៩៩៨០០០រៀល(បីលានកៅសិបប្រាំបួនម៉ឺនប្រាំបីពាន់រៀល) ឃាត់ខ្លួនទាំងបុគ្គលិក បំរើការចំនួន២២នាក់ ស្រី ១៤នាក់ ក្នុងនោះជនជាតិចិន ចំនួន០៩នាក់ ស្រី ២នាក់ ជនជាតិខ្មែរ ចំនួន១៣នាក់ ស្រី ១២នាក់ រួមជាមួយថវិការ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធី រីឯ អ្នកដែលបានចូលលេង ត្រូវបានអប់រំ ធ្វើកិច្ចសន្យាអោយត្រឡប់ទៅផ្ទះវិញ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដុតកម្ទេចទូហ្គេម១០៨ទូ​ ក្រោយបង្ក្រាបនៅ៦ទីតាំងផ្សេងគ្នា

PLB Banner on article detail