ខ្យល់ពុល គំរាមកំហែង​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា

ថ្ងៃពុធ 21 តុលា 2020, 15:14

​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា កំពុង​រង​ការគំរាមកំហែង​ដោយ​ការបំពុល​អាកាស ក្រោយពី​មានការ​ដុត​គល់​ដំណាំ​ដែល​ប្រមូល​ផល​រួច បង្ក​ទៅជា​អណ្តាតភ្លើង​ឆាបឆេះ ចេញពី​តំបន់​ភាគ​ខាងជើង​ប្រទេសមួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​CNN នា​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ​។​

 

​អាជ្ញាធរ​ក្រុង​ញូ​វ​ដេលី បាន​លើកឡើងថា ក្រៅពីការដុតគល់ដំណាំរបស់ប្រជាពលរដ្ឋ ការដុត​សំរាម​​ ក៏​ជា​ផ្នែក​មួយ​ជំរុញ​ដល់​ការបំពុល​អាកាស​ ផងដែរ ខណៈ​សកម្មភាព​ទាំងនោះ តែងកើតមានជារៀងរាល់ឆ្នាំ នៅ​ប្រទេស​ឥណ្ឌា ក្នុង​រដូវរងារ​នេះ​។​ ​ការបំពុល​អាកាស​នេះ នឹង​នាំ​ផល​វា​អាក្រក់​ដល់​បរិស្ថាន ពិសេស​រដ្ឋធានី​ញូវដែលី តែម្តង ដោយសារ​ផ្សែង​អ័ព្ទ​ក្មួលខ្មាញ់​ពេញ​អាកាស គួបផ្សំ​នឹង​ការ​បំ​ភាយ​ឧស្ម័ន​ពី​រោងចក្រ ជាដើម​។​

 

​មន្ត្រី​បរិស្ថាន​ឥណ្ឌា កំពុង​បង្ហាញ​​ក្តីបារម្ភពី​ការបំពុល​នេះដែ​លអាច​បង្ក​ការគំរាមកំហែង​ទ្វេ​រដង ធ្វើឱ្យ​ប្រជាជនមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ ស្រប​ពេលដែល​ប្រទេស​ឥណ្ឌា មិនទាន់​ស្រាក់​ស្រាល​ពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នៅឡើយ​ទេ​៕ ហ្សា

ខ្យល់ពុល គំរាមកំហែង​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា
ខ្យល់ពុល គំរាមកំហែង​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា
ខ្យល់ពុល គំរាមកំហែង​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា
ខ្យល់ពុល គំរាមកំហែង​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា

PLB Banner on article detail

អត្ថបទពេញនិយម