វៀតណាម​ជួប​បញ្ហា​អាកាសធាតុ​អាក្រក់​ជាងគេ ស្លាប់​មនុស្ស​យ៉ាងតិច​១០២​នាក់​

ថ្ងៃពុធ 21 តុលា 2020, 13:48

អ្នកជំនាញ​ជឿជាក់ថា បញ្ហា​ទឹកជំនន់​នៅ​តំបន់​កណ្តាល​ប្រ​ទស​វៀតណាម​គឺជា​លទ្ធផល​នៃ​គំរូ​អាកាសធាតុ​ដ៏​អាក្រក់​ថ្មី​មួយ នាពេល​អនាគត​។​

 

«​យោងតាម​ការវាយតម្លៃ​ពី​ស្ថានភាព​ឧតុនិយម​បច្ចុប្បន្ន កម្រិត​ពិភពលោក វៀតណាម​កំពុងតែ​រងគ្រោះ​អាកាសធាតុ​ដ៏​អាក្រក់​ជាងគេ ក្នុងពេល​បច្ចុប្បន្ន​» នេះ​បើតាម​លោក Grahame Madge អ្នកនាំពាក្យ​ការិយាល័យ​ឧុ​និយម​នៅ​អង់គ្លេស U.K. Met Office  ដែលជា​ស្ថាប័ន​ផ្តល់ព័ត៌មាន​ពី​ហានិភ័យ​អាកាសធាតុ និង​វិទ្យាសាស្ត្រ​អាកាសធាតុ​លើ​សកលលោក​។​

 

​ចាប់តាំងពី​ថ្ងៃទី​៦ តុលា មក តំបន់​កណ្តាល​ប្រទេស​វៀតណាម​បាន​រងគ្រោះ​ពី​ការធ្លាក់​ភ្លៀង​យ៉ាងខ្លាំង ដែល​នាំ​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​។ ព្យុះ Linfa ដែល​វាយប្រហារ​កាលពី​ថ្ងៃទី​១១ តុលា និង​ព្យុះ Nangka វាយប្រហារ​នៅ​ថ្ងៃ​បន្ទាប់ បាន​បង្ក​ជាការ​បាក់​ដី ក្នុង​តំបន់​ជាច្រើន នៅ​ប្រទេស​វៀតណាម​។​

 

​គួរ​បញ្ជាក់ថា មនុស្ស​យ៉ាងតិច​១០២​នាក់​ហើយ​ដែល​បាន​ស្លាប់ ព្រោះ​បញ្ហា​នេះ ខណៈដែល​មនុស្ស​២៦​នាក់​បាត់​ខ្លួន នៅ​តំបន់​កណ្តាល​ប្រទេស​វៀតណាម​។ ផ្ទះ​ប្រជាពលរដ្ឋ​១៦៦៧៨០​កន្លែង​ត្រូវបាន​ជន់​លិច ហើយ​មនុស្ស​ជិត​១០​ម៉ឺ​នាក់​ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព​៕​

វៀតណាម​ជួប​បញ្ហា​អាកាសធាតុ​អាក្រក់​ជាងគេ ស្លាប់​មនុស្ស​យ៉ាងតិច​១០២​នាក់​
វៀតណាម​ជួប​បញ្ហា​អាកាសធាតុ​អាក្រក់​ជាងគេ ស្លាប់​មនុស្ស​យ៉ាងតិច​១០២​នាក់​
វៀតណាម​ជួប​បញ្ហា​អាកាសធាតុ​អាក្រក់​ជាងគេ ស្លាប់​មនុស្ស​យ៉ាងតិច​១០២​នាក់​
វៀតណាម​ជួប​បញ្ហា​អាកាសធាតុ​អាក្រក់​ជាងគេ ស្លាប់​មនុស្ស​យ៉ាងតិច​១០២​នាក់​

PLB Banner on article detail