វៀតណាម​ជឿថា ការនាំចេញ​ក្នុងឆ្នាំនេះ​នឹង​កើន​៤​ភាគរយ ទោះបី​ជួប​ញ្ហា​កូ​វីដ​១៩​ក៏ដោយ​

ថ្ងៃអង្គារ 20 តុលា 2020, 17:13

​ការនាំចេញ​របស់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០២០​នេះ​ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​ចន្លោះ​ពី​៣​ទៅ​៤​ភាគរយ ទោះបី​ជាមាន​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ក៏ដោយ នេះ​បើតាម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ចេញផ្សាយ​ដោយសារ​ព័ត៌មាន Vietnamnews នា​ព្រឹក​ថ្ងៃទី​២០ តុលា​នេះ​។​

 

​ក្រសួង​ថា ៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​នេះ សកម្មភាព​នាំចេញ​របស់​វៀតណាម​នៅតែ​រក្សា​កំណើន​វិជ្ជមាន ខណៈដែល​សេដ្ឋកិច្ច​ក្នុងប្រទេស​ជាច្រើន​លើ​ពិភពលោក​និង​ក្នុង​តំបន់​ត្រូវបាន​មើលឃើញ​ពី​ភាពអវិជ្ជមាន ដូច្នេះ​ការ​នេះ​បង្ហាញថា សកម្មភាព​ផលិត​ក្នុងប្រទេស​វៀតណាម​បាន​ងើបឡើង​វិញ​បាន​ច្រើន ក្រោយ​រង​ការវាយប្រហារ​ពី​បញ្ហា​កូ​វីដ​១៩​។​

 

​ស្ថិតិ​របស់​ក្រសួង​បង្ហាញថា ទំហំ​នាំចេញ​ទំនិញ​របស់​វៀតណាម​ចាប់ពី​ខែមករា​ដល់ក​ញ្ញា កើនឡើង​៤.១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ រីឯ​តម្លៃ​នាំចេញ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​បាន​ឈានដល់​៨០​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​១១​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ ហើយ​កើនឡើង​៣៤​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​២​ឆ្នាំ​២០២០៕

វៀតណាម​ជឿថា ការនាំចេញ​ក្នុងឆ្នាំនេះ​នឹង​កើន​៤​ភាគរយ ទោះបី​ជួប​ញ្ហា​កូ​វីដ​១៩​ក៏ដោយ​ វៀតណាម​ជឿថា ការនាំចេញ​ក្នុងឆ្នាំនេះ​នឹង​កើន​៤​ភាគរយ ទោះបី​ជួប​ញ្ហា​កូ​វីដ​១៩​ក៏ដោយ​ វៀតណាម​ជឿថា ការនាំចេញ​ក្នុងឆ្នាំនេះ​នឹង​កើន​៤​ភាគរយ ទោះបី​ជួប​ញ្ហា​កូ​វីដ​១៩​ក៏ដោយ​
PLB Banner on article detail

អត្ថបទពេញនិយម