រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ​ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់ ​និង​ប្រព័ន្ធ​លូ ​រង​ផលប៉ះពាល់ដោយជំនន់​ទឹកភ្លៀង​

ថ្ងៃអង្គារ 20 តុលា 2020, 19:52

​ខេត្តបាត់ដំបង​៖ ​បន្ទាប់ពី​ជួប​គ្រោះធម្មជាតិ​បង្ករ​ជា​ជំនន់​ទឹកភ្លៀង​វាយប្រហារ​ចូលមក​ប្រទេស​កម្ពុជា បណ្តាលអោយ​ខេត្ត​ជាច្រើន​បាន​រង​ការ​ជន​លិច​ក្នុងនោះ​មាន​ខេត្តបាត់ដំបង​ផងដែរ និង​បានធ្វើអោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ រួមទាំង​ប្រព័ន្ធ​លូ​ជាច្រើន​ត្រូវបាន​ទទួលរង​នូវ​ការខូចខាត​យ៉ាងតំណំ​ខ​ណះ​ដែល​ស្រុក​មួយចំនួន​ទឹកបាន​ថមថយ និង​មួយចំនួន​នៅ​បន្ត​ជន់​លិច​នៅឡើយ​។​

 

 ជាការ​ឆ្លើយតប​ទៅ​ហ្នឹង​ករណី​ខាងលើ​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ ឯកឧត្តម ស៊ុន​.​ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ​នឹង​ដឹកជញ្ជូន​រួម​និង​គណ​:​ប្រតិភូ រួមជាមួយ​អាជ្ញាធរខេត្ត​បាត់ដំបង បាន​ចុះ​ពិនិត្យ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នឹង​ប្រព័ន្ធ​លូ​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​។​

 

​ឆ្លៀត​ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ខាងលើ​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ព្រមទាំង​ប្រតិភូ​អមដំណើរ​ក៏បាន​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​មួយចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​២០០​គ្រួសារ​នៅក្នុង​ឃុំ​អូរ​តា​គី នៃ​ស្រុក​ថ្មគោល​ផងដែរ​។​

 

​បើទោះបីជា​អំណោយ​ដែល​ត្រូវ​ចែកជូន​នាពេលនេះ​វា​ពិត​ជាមាន​តិចតួច​មិនបាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក៏ពិតមែន ប៉ុន្តែ​នេះ​ជាការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​បាន​ចូលរួមចំណែក​នឹង​ចែករំលែក​សេចក្តី​ទុក្ខលំបាក​ក្នុង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ក្នុង​គ្រា​ដែលមាន​អាសន្ន​ដោយ​គ្រោះធម្មជាតិ​នេះ​ផងដែរ​៕​

រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ​ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់ ​និង​ប្រព័ន្ធ​លូ ​រង​ផលប៉ះពាល់ដោយជំនន់​ទឹកភ្លៀង​
រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ​ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់ ​និង​ប្រព័ន្ធ​លូ ​រង​ផលប៉ះពាល់ដោយជំនន់​ទឹកភ្លៀង​
រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ​ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់ ​និង​ប្រព័ន្ធ​លូ ​រង​ផលប៉ះពាល់ដោយជំនន់​ទឹកភ្លៀង​
រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ​ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់ ​និង​ប្រព័ន្ធ​លូ ​រង​ផលប៉ះពាល់ដោយជំនន់​ទឹកភ្លៀង​
រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ​ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់ ​និង​ប្រព័ន្ធ​លូ ​រង​ផលប៉ះពាល់ដោយជំនន់​ទឹកភ្លៀង​
រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ​ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់ ​និង​ប្រព័ន្ធ​លូ ​រង​ផលប៉ះពាល់ដោយជំនន់​ទឹកភ្លៀង​

PLB Banner on article detail

អត្ថបទពេញនិយម