បាតុករ​ថៃ​បន្ត​ប្រមូលផ្តុំ​កណ្តាល​ក្រុង​បាងកក សមត្ថកិច្ច​ឈានដល់​បាញ់ទឹក​បំបែកហ្វូង​

ថ្ងៃអង្គារ 20 តុលា 2020, 10:12

​បាតុករ​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីតាំង​ជាច្រើន​ក្នុង​ទីក្រុង​បាងកក នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​បញ្ចប់​នូវ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ទោះបីជា​មានការ​ប៉ះទង្គិច​គ្នា​នៅ​យប់​ថ្ងៃ​សុក្រ​ដែល​ប៉ូលីស​ប្រើ​កាណុង​បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ​ក៏ដោយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ CNA នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​។​

 

​ខណៈ​រដ្ឋាភិបាល​ថៃ បានប្រកាស​អាសន្ន​ហាមឃាត់​មិនឱ្យ​មានការ​ប្រមូលផ្តុំ​ក្តី នៅ​ល្ងាច​នេះ​គេ​នៅតែ​ឃើញ​ក្រុមបាតុករ ឈរ​តវ៉ា ដែលជា​ថ្ងៃទី​៤​នៃ​ការធ្វើ​បាតុកម្ម​។ ពួកគេ​បានបង្ហាញ​វត្ត​មាននៅ​គ្រប់​ស្ថានីយ៍​រថភ្លើង BTS នៅ​ម៉ោង ៣ រសៀល​ហើយ​ពិចារណា​រក​កន្លែង​បាតុកម្ម​ជា​បន្ត​។​

 

​សូម​រំលឹកថា​ទីក្រុង​បាងកក​បាន​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន​ចាប់តាំងពី​ម៉ោង ៤ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ហាមឃាត់​ការប្រមូលផ្តុំ​មនុស្ស ៥ នាក់​ឬ​ច្រើនជាង​នេះ​ក៏ដូចជា​សកម្មភាព​ណាមួយ​ដែល​នឹង​បង្កឱ្យមាន​ចលាចល​៕

បាតុករ​ថៃ​បន្ត​ប្រមូលផ្តុំ​កណ្តាល​ក្រុង​បាងកក សមត្ថកិច្ច​ឈានដល់​បាញ់ទឹក​បំបែកហ្វូង​
បាតុករ​ថៃ​បន្ត​ប្រមូលផ្តុំ​កណ្តាល​ក្រុង​បាងកក សមត្ថកិច្ច​ឈានដល់​បាញ់ទឹក​បំបែកហ្វូង​
បាតុករ​ថៃ​បន្ត​ប្រមូលផ្តុំ​កណ្តាល​ក្រុង​បាងកក សមត្ថកិច្ច​ឈានដល់​បាញ់ទឹក​បំបែកហ្វូង​

PLB Banner on article detail

Tags

អត្ថបទពេញនិយម