បញ្ជូនខ្លួនជនសង្ស័យ០៣នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀនពីរករណីផ្សេងគ្នា

ថ្ងៃច័ន្ទ 19 តុលា 2020, 14:53

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំបញ្ជូនទៅតុលាការ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងករណីរក្សាទុកនូវសារធាតុញៀនក្នុងបទល្មើសពីរផ្សេងគ្នា។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ជនសង្ស័យទាំង០៣នាក់់ត្រូវបានបញ្ជូនខ្លួននាថ្ងៃនេះរួមមាន៖
១-ឈ្មោះ កែវ រីណា ហៅ ខួច ភេទប្រុស អាយុ២៧ឆ្នាំ ។

២-ឈ្មោះ សេង តារ៉ា ហៅ កណ្តុរ ភេទប្រុស អាយុ ២០ឆ្នាំ ទាំងពីរនាក់រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង  ត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាមួយនឹងវត្ថុតាង-ថ្នាំញៀនប្រភេទកេតាមីន(KETAMIN)ចំនួន ០១ថង់ ទម្ងន់ ២,៦២ក្រាម  -ទូរស័ព្ទដៃចំនួន០១គ្រឿង ។

៣-ឈ្មោះ យ៉ែម រ៉ាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បង្ក្រាបដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំរៀង កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយនឹងវត្ថុតាង-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ៦៩,៦៦ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន ១១គ្រាប់ ទម្ងន់ ១,០៨ក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងបីនាក់រួមនឹងវត្ថុតាងរហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី ។

បញ្ជូនខ្លួនជនសង្ស័យ០៣នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀនពីរករណីផ្សេងគ្នា
បញ្ជូនខ្លួនជនសង្ស័យ០៣នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀនពីរករណីផ្សេងគ្នា
បញ្ជូនខ្លួនជនសង្ស័យ០៣នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀនពីរករណីផ្សេងគ្នា

PLB Banner on article detail