វៀតណាម៖ នាយករដ្ឋមន្ត្រីអំពាវនាវរកជំនួយផ្តល់ជូនរងគ្រោះដោយសារទឹកជំនន់

ថ្ងៃច័ន្ទ 19 តុលា 2020, 13:5

យុទ្ធនាការទូទាំងប្រទេសវៀតណាមត្រូវបានធ្វើឡើង ដើម្បីបង្កើនមូលនិធិជួយជនរងគ្រោះដោយសារតែបញ្ហាទឹកជំនន់ និង ប្រជាពលរដ្ឋក្រីក្រ នៅតំបន់ភាគកណ្តាលប្រទេស។ យុទ្ធនាការនេះត្រូវបានប្រកាសដាក់ចេញ កាលពីយប់ថ្ងៃសៅរ៍ ហើយផ្សាយផ្ទាល់ចេញពីទីក្រុងហាណូយ ដោយមានវត្តមានលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម និង ប្រធានរដ្ឋសភា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី១៨ តុលា ម្សិលមិញ។
លោក នាយករដ្ឋមន្ត្រីបានស្នើដល់ក្រុមម្ចាស់អាជីវកម្ម ស្ថាប័ន និង សប្បុរសជននានា ទាំងក្នុងប្រទេសនិងក្រៅប្រទេសបន្តជួយផ្តល់ជំនួយសម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយសារព្យុះ ស្ថិតក្នុងតំបន់។
ព្យុះនិងទឹកជំនន់ធំៗនៅតំបន់ភាគកណ្តាលប្រទេសបានបំផ្លាញហេដ្ឋារចនាសម្ពន្ធសេដ្ឋកិច្ចសង្គម នៅតាមទីតាំងជាច្រើន ហើយបានធ្វើឲ្យប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតជីវភាព និងប៉ះពាល់សុខភាព។ មានប្រជាជនប្រមាណ១.៩លាននាក់ ក្នុងគ្រួសារក្រីក្រ៥០ម៉ឺនគ្រួសារដែលមិអាចទៅធ្វើការបាន ដែលធ្វើឲ្យពួកគេពិបាករួចពីភាពក្រីក្រ នេះបើតាលោក Nguyen ។
សូមបញ្ជាក់ថា ទំហំថវិការមូលនិធិប្រមាណ២.៤ទ្រីលានដុង ឬ ១០៣.៤លានដុល្លារអាមេរិកត្រូវបានប្រកាសថានឹងគ្រោងប្រមូល នៅពេលចាប់ផ្តើមបង្កើតយុទ្ធនាការ។ កម្មវិធីផ្តល់មូលនិធិមួយទៀតក៏ត្រូវបានលើកឡើង នៅក្រុងហូជីមិញដែរ កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវរកជំនួយជាទំនិញ របស់របរប្រើប្រាស់ចាំបាច់ និងសាច់ប្រាក់ ហើយពេលនោះ ទំហំមូលនិធិ៧.៧ពាន់លានដុង ឬ ៣៣២០០០ ដុល្លារអាមេរិកគ្រោងនឹងត្រូវបង្កើតឲ្យមានសម្រាប់មូលនិធិនេះ៕

វៀតណាម៖ នាយករដ្ឋមន្ត្រីអំពាវនាវរកជំនួយផ្តល់ជូនរងគ្រោះដោយសារទឹកជំនន់ វៀតណាម៖ នាយករដ្ឋមន្ត្រីអំពាវនាវរកជំនួយផ្តល់ជូនរងគ្រោះដោយសារទឹកជំនន់ វៀតណាម៖ នាយករដ្ឋមន្ត្រីអំពាវនាវរកជំនួយផ្តល់ជូនរងគ្រោះដោយសារទឹកជំនន់
PLB Banner on article detail

អត្ថបទពេញនិយម