លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្របាត់ដំបងចុះចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ជាង៦០០គ្រួសារ

ថ្ងៃអាទិត្យ 18 តុលា 2020, 21:8

 ខេត្តបាត់ដំបង ៖​ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោក ឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្រខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយស្រុកថ្មគោល បានដឹកនាំប្រតិភូក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួនជាង ៦០០គ្រួសារ ដែលរស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

នាឱកាសនោះ លោកឧកញ៉ា ភួ ពុយនិងប្រតិភូក្រុមការងារទាំងអស់បានសម្តែងក្តីអាណិតអាសូរ និងសូមចូលរួមការសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋដែលបាន
រងគ្រោះដោយសារទឹកជំនន់នាពេលនេះ ហើយក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជន និងបណ្តាក្រុមហ៊ុននានាដែលបានលះបង់ពេលវេលានិងទ្រព្យធន់ ដើម្បីចូលរួមរំលែកទុកលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តបាត់ដំបង។

ទន្ទឹមនឹងនេះ លោកឧកញ៉ាក៏សូមអោយបងប្អូនទាំងអស់គិតគូរថែទាំពីសុខភាពឱ្យបានល្អ​ រក្សាអនាម័យស្អាត​ និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ​ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
ហើយបន្ថែមពីនេះសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល​ និងទម្លាប់រស់នៅតាមបែបគន្លងថ្មី  សូមប្រុងប្រយ័ត្ន​ និងការពារកុំឱ្យកេីតមានជំងឺគ្រុនឈាម និងគ្រុនឈីកជាដើម។

លោកឧកញ៉ាបានបន្តថា បើទោះបីជាអំណោយដែលត្រូវចែកជូននាពេលនេះវាមានបន្តិចបន្តួចក្តី ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការលំបាករបស់បងប្អូនបានមួយរយះពេលខ្លី ហើយថ្ងៃក្រោយជាបន្តបន្ទាប់ទៀតអាចនឹងមានច្រើនជាងនេះក៏អាចថាបានផងដែរ។

សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​អំណោយ ,អង្ករ​ ១៥គីឡូក្រាម ,មី១កេស ,ត្រីខ១យួរ ,ទឹកស៊ីអ៊ីវ១យួរ និងថវិការចំនួន ៤ម៉ឺនរៀល។

លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្របាត់ដំបងចុះចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ជាង៦០០គ្រួសារ
លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្របាត់ដំបងចុះចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ជាង៦០០គ្រួសារ
លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្របាត់ដំបងចុះចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ជាង៦០០គ្រួសារ
លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្របាត់ដំបងចុះចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ជាង៦០០គ្រួសារ

PLB Banner on article detail