ក្រុមកង់ជាង៣០នាក់បានចូលរួមកម្មវិធីជិះកង់ដើម្បីរក្សាបរិស្ថាន និងលើកស្ទួយវិស័យទេសចរណ៍

ថ្ងៃអាទិត្យ 18 តុលា 2020, 20:38

ខេត្តបាត់ដំបង៖ក្រុមកង់ប្រមាណជាង៣០នាក់បានចូលរួមកម្មវិធីជិះកង់ដើម្បីរក្សាបរិស្ថាន និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងរយៈចម្ងាយជាង ៦០ គីឡូម៉ែត្រ ពីចំណុចទីរួមខេត្តបាត់ដំបង ឆ្ពោះទៅកាន់គោលដៅនៃខេត្តបន្ទាយមានជ័យ។
  
ដែលពិធីនេះដែរបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ក្រោមការដឹកនាំរបស់លោក សួន ភិន ប្រធានក្រុមកង់ខ្លារខិន ដោយមានការចូលរួមពីបណ្តាក្រុមកង់ផ្សេងៗគ្រប់ក្រុមប្រចាំខេត្តបាត់ដំបង សរុបចំនួន៣៥នាក់។
 
លោក សួន សុភិន ប្រធានក្រុមកង់ខ្លារខិន បានអោយដឹងថា ការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ជិះកង់នេះឡើងគោលបំណងទី 1 ចូលរួមលើកស្ទួយកីឡាជិះកង់ឲ្យសាធារណៈជនស្រឡាញ់និងចូលចិត្តដែលកីឡាមួយនេះនាំមកនូវ សុខភាព មិត្តភាព សាមគ្គីភាព ទី 2 ចង់បង្ហាញអំពីតំបន់ទេសចរណ៍នានាក្នុងខេត្តនិងក្រៅខេត្ត ដែលក្រុមអ្នកជិះកង់បានទៅដល់តាមរយៈការផ្តិតយករូបភាពធម្មជាតិ ប្រាសាទ និងកន្លែងកម្សាន្តលំហែអារម្មណ៍ផ្សេងៗមកចែករំលែកដល់បងប្អូននៅលើបណ្ដាញសង្គមនានា ទី 3 រួមចំណែក 
ថែរក្សាអនាម័យ បរិស្ថាន ដែលវាជាការពិតណាស់ការជិះកង់មិនចេញផ្សែងពុលដែលនាំឱ្យមានផលប៉ះពាល់ចំពោះបរិស្ថានដែលនេះជាចំណុចចាប់ផ្ដើមដំបូងដែលប្រជាជនយើងគួរចាប់ផ្ដើមគិតអំពីការជិះកង់។

  លោកបន្តថា ការជិះកង់អាចបង្កើនចំណងមិត្តភាពសាមគ្គីភាពមិនត្រឹមតែខេត្តបាត់ដំបងនេះទេតែក៏នឹងអាចមានទំនាក់ទំនងនិងខេត្តផ្សេងៗដែលស្រឡាញ់ការជិះកង់នេះ។ជាមួយគ្នានេះលោកក៏សំណូមពរទៅដល់អ្នកបើកបរនៅលើដងផ្លូវទាំងអស់សូមមានការយោគយល់អធ្យាស្រ័យនៅពេលឃើញក្រុមអ្នកជិះកង់ណាមួយដែលកំពុងធ្វើដំណើរតាមដងផ្លូវ និងសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់និងបន្ថយល្បឿនពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

បន្ថែមពីនេះលោក សួន សុភិន ប្រធានក្រុមកង់ខ្លារខិននិងតំណាងឲ្យក្រុមកង់ទាំងអស់សូមថ្លែងអំណរគុណទៅដល់ក្រុមហ៊ុនសិនបូឌា អិនធើប្រាយ ដែលបានជួយឧបត្ថម្ភ ហើយក៏សូមអរគុណទៅដល់ក្រុមកង់ទាំងអស់ផងដែរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថាក្រុមហ៊ុន ស៊ីនបូឌា អេនធើប្រាយទទួលសិទ្ធចែកចាយផ្តាច់មុខនូវ ប្រេងរំអិលម៉ូទុលតិចប្រចាំកម្ពុជា តាំងពីឆ្នាំ2018។MotulTech ជាប្រភេទប្រេងរំអិលសម្រាប់យានយន្ត​ និង​គ្រឿងចក្រធុនធ្ងន់ ដូចជា វិស័យ​វាយនភ័ណ្ឌ និងសំលៀកបំពាក់ វិស័យសំណង់ រោងចក្រ​ស៊ីម៉ង់​ រ៉ែ កសិកម្ម រថយន្ត​ក្រុង រថយន្ដដឹកជញ្ជូនទំនិញ ម៉ាស៊ីនភ្លើង ថាមពលអគ្គិសនី កប៉ាល់​នាវា ជាដើម។

PLB Banner on article detail