ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព

ថ្ងៃអាទិត្យ 18 តុលា 2020, 9:10

ខេត្តបាត់ដំបង៖យ៉ាងហោចណាស់ប្រជាពលរដ្ឋរាប់រយគ្រួសារបានបង្ខំចិត្តជន្លៀសខ្លួនចេញពីលំនៅឋានដើម្បីស្វែងរកទីទួលមានសុវត្ថិភាព ខណៈជំនន់ទឹកដែលបង្ហូរចេញពីអាងកំពីងពួយកំពុងវាយប្រហារគ្របដណ្តប់លិចលង់មកលើមូលដ្ឋានដែលពួកគាត់រស់នៅ។

 ជាមួយការជន់លិចនេះដែរនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០នេះ គេសង្គេតឃើញវត្តមានលោក ឧកញ៉ា ភួរ ពុយ អ្នកដំណាងរាស្ត្រខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញគ្រប់ប្រភេទ មានទាំងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយុទ្ធភូមិភាគទី៥ និងកម្លាំងសង្គ្រោះមានគ្រប់គ្រាន់ រួមទាំងមធ្យោបាយផ្សេងៗផងៗក្នុងការចុះប្រតិបត្តិការជួយអន្តរាគមន៍ជន្លៀសប្រជាពលរដ្ឋដែលកំពុងរងគ្រោះដើម្បីយកទៅរកទីទួលមានសុវត្ថភាព។

ហើយបើយោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរស្រុកថ្មគោល បានអោយដឹងថា ស្ថានភាពនៃទឹកជំនន់នាពេលនេះ គឺជាប្រភពទឹកដែលបានបង្ហូរចេញពីអាងស្តុកទឹកកំពីងពួយ ដែលខាងមន្ត្រីជំនាញបានបើកទ្វារទឹកបង្ហូរចេញរយះពេលបួនប្រាំថ្ងៃមកហើយដើម្បីបន្ធូរការពារកុំអោយបាក់ទំនប់អាង ហើយរហូតមកដល់ពេលនេះ ទឹកបានហូរជន់លិចលង់គ្របដណ្តប់ទៅលើ១២ភូមិ ក្នុងឃុំចំនួនពីរ ក្នុងនោះមានឃុំអូរតាគី និងឃុំអន្លង់រុន នៃស្រុកថ្មគោល។

 អាជ្ញាធរដដែលបានបន្តថា បើទោះបីជាស្ថានភាពទឹកនៅពេលនេះមិនទាន់មានការថមថយចុះ ប៉ុន្តែអាជ្ញាធរអះអាងថា គ្មានពលរដ្ឋណាម្នាក់បានបាត់បង់អាយុជីវិតក្នុងករណីគ្រោះធម្មជាតិទឹកជំនន់នៅស្រុកថ្មគោលនេះឡើយ។ 

បន្ថែមពីនេះលោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្របាត់ដំបងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាប អោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតទៅលើទ្រព្យសម្បត្តិនិងកូនចៅ ផ្សេងៗជៀសវាងបាត់បង់ឬកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងដែលយើងមិនអាចស្មានបាន។

ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព
ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព
ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព
ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព
ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព
ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព
ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព
ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព
ឃុំពីរក្នុងស្រុកថ្មគោលកំពុងរងប៉ះពាល់ពីជំនន់ទឹកបង្ហូរពីអាងកំពីងពួយ និងពលរដ្ឋរាប់រយគ្រួសារបានជម្លៀសខ្លួនរកទីទួលសុវត្ថិភាព

PLB Banner on article detail

អត្ថបទពេញនិយម