ភ្លៀងនៅតែបន្តធ្លាក់បណ្ដាលឱ្យស្រុកព្រៃនប់មានការជន់លិច អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិ

ថ្ងៃសុក្រ 16 តុលា 2020, 10:30

(ក្រុងព្រះសីហនុ)៖ជំនន់ទឹកភ្លៀងចាប់ផ្ដើមលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ខណៈមេឃធ្លាក់ភ្លៀងជាបន្ដបន្ទាប់តាំងពីថ្ងៃទី១៥ ខែតុលាម្សិលមិញ រហូតមកដល់ព្រឹកនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ ជំនន់ទឹកភ្លៀង លាយលំជាមួយទឹកភ្លៀង បានលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋមួយនៅឃុំទួលទទឹង ស្រុកព្រៃនប់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិចលង់ មកកាន់ទីទួលមានសុវត្ថិភាព។ ដោយឡែក ស្ថានភាពទឹកនេះ ក៏ឡើងប្រៀងនឹងផ្លូវជាតិលេខ៤ផងដែរ។

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលប្រឈមជាមួយសម្ពាធទាបមកពីប្រទេសវៀតណាម នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕

ភ្លៀងនៅតែបន្តធ្លាក់បណ្ដាលឱ្យស្រុកព្រៃនប់មានការជន់លិច អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិ
ភ្លៀងនៅតែបន្តធ្លាក់បណ្ដាលឱ្យស្រុកព្រៃនប់មានការជន់លិច អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិ
ភ្លៀងនៅតែបន្តធ្លាក់បណ្ដាលឱ្យស្រុកព្រៃនប់មានការជន់លិច អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិ
ភ្លៀងនៅតែបន្តធ្លាក់បណ្ដាលឱ្យស្រុកព្រៃនប់មានការជន់លិច អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិ
ភ្លៀងនៅតែបន្តធ្លាក់បណ្ដាលឱ្យស្រុកព្រៃនប់មានការជន់លិច អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិ
ភ្លៀងនៅតែបន្តធ្លាក់បណ្ដាលឱ្យស្រុកព្រៃនប់មានការជន់លិច អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិ

PLB Banner on article detail