ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំពី សប្បុរសជន

ថ្ងៃពុធ 14 តុលា 2020, 20:35

ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានលោក កង ប៊ន  អនុប្រធានអចិន្តៃ្រយ៍គណៈកម្មាធិការសាខា តំណាងឲ្យឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំពីសប្បុរសជន មាន កញ្ញា សៀង សុគន្ធា , ព្រះតេជគុណ ហឿម សុវណ្ណរ៉ា , លោកស្រី ហឿម វណ្ណា , លោក ឡោម ឡាំ ,និងសប្បុរសជនជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះដែរ កញ្ញា សៀង សុគន្ធា ដែលជាសប្បុរសជននិងប្រតិភូរួមដំណើរបានមានមតិសម្តែងការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ សម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ជាពិសេសបញ្ហាគ្រោះទឹកជំនន់ នាពេលនេះ ។

 ថ្លែងក្នុងឱកាសនោះ ក្នុងនាម ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខា  លោក កង ប៊ន  អនុប្រធានអចិន្តៃ្រយ៍គណៈកម្មាធិការសាខា ក៏បានថ្លែងអំណរគុណ ចំពោះព្រះចិត្តដ៏សប្បុរសធម៌ របស់សប្បុរសជន ក្នុងការយកចិត្តទុកដាក់ ផ្តល់នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ  ដែលនេះ សបញ្ជាក់ពីទឹកចិត្ត ទឹកប្រទ័យ ដ៏មនុស្សធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។

  ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជន ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ហើយគ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នា
ការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

សម្ភារៈដែលសាខាបានទទួលនាពេលនេះរួមមាន៖
-អង្ករចំនួន ១៥០ការុង ស្មើ (៣,៧៥០គីឡូក្រាម) , មីចំនួន ១៥០កេស , ស្កសរចំនួន ១៥០គីឡូក្រាម  , អំបិលចំនួន ១៥០គីឡូក្រាម -ត្រីខ, ទឹកត្រី , ទឹកស៊ីអ៊ីវ និងសម្ភារៈមួយចំនួនទៀតផងដែរ។

ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំពី
សប្បុរសជន
ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំពី
សប្បុរសជន
ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំពី
សប្បុរសជន

PLB Banner on article detail

អត្ថបទពេញនិយម