តែស្លឹកគ្រៃអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពស្បែក និងសុខភាពរាងកាយបានយ៉ាងល្អ

ថ្ងៃអង្គារ 13 តុលា 2020, 15:52

ភាគច្រើនស្លឹកគ្រៃ គឺជារុក្ខជាតិមួយដែលត្រូវបានគេប្រើប្រាស់ សម្រាប់ជួយដល់សុខភាព នៅក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើនផងដែរ ដោយឡែកក៏មានការស្រាវជ្រាវថ្មីៗ បានលើកឡើងថា តែដើមស្លឹកគ្រៃមានអត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព។ អត្ថប្រយោជន៍របស់ដើមស្លឹកគ្រៃធ្វើឲ្យការគេងកាន់តែប្រសើរជាងមុនអ្នកអាចផឹកតែ ដែលធ្វើពីដើមស្លឹកគ្រៃ ១ពែងដើម្បីជួយបង្កើនការគេងរបស់អ្នកឲ្យបានប្រសើរសម្អាតរាងកាយរបស់អ្នកគ្រាន់តែផឹកតែដើមស្លឹកគ្រៃ ១ពែងក៏អាចជួយលុបជាតិពុលដែលអ្នកមិនត្រូវការបានចេញពីរាងកាយរបស់អ្នក។ ម្យ៉ាងទៀតវាក៏ជួយសម្អាតថ្លើម តម្រងនោមប្លោកនោម និងលំពែងបានផងដែរ។  ជួយដល់ការរំលាយអាហារ ជួយជម្រុញដល់ការរំលាយអាហាររបស់អ្នក ឱ្យមានសុខភាពល្អ។ លើសពីនេះទៅទៀត វាផ្ទុកនូវសមាសធាតុថ្នាំ ប្រឆាំងនឹងប្រតិកម្មដែលសម្លាប់ពពួកប៉ារ៉ាសិត  និងបាក់តេរីដែលមិនល្អ នៅក្នុងបំពង់រំលាយអាហារ 

តែស្លឹកគ្រៃអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពស្បែក និងសុខភាពរាងកាយបានយ៉ាងល្អ តែស្លឹកគ្រៃអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពស្បែក និងសុខភាពរាងកាយបានយ៉ាងល្អ

និងថែមទាំងបង្កើតឡើងវិញនូវបាក់តេរីដែលល្អនៅក្នុងពោះវៀនធំ។ វាក៏ជួយព្យាបាលបញ្ហាសុខភាព ផ្លូវរំលាយអាហារដូចជាការទល់លាមក ការរំលាយអាហារ ការរាគរូស ក្រហាយទ្រូង ហើមពោះ ការក្អួត និងរមួលក្រពើ អ្នកអាចផឹកតែស្លឹកគ្រៃជាប្រចាំ (ទោះជាយ៉ាងណាក៏ដោយតែស្លឹកគ្រៃ មិនត្រូវបានណែនាំសម្រាប់កុមារតូចនោះទេ)។ ជួយកាត់បន្ថយការឈឺចាប់នៃជំងឺរលាកសន្លាក់ស្លឹកគ្រៃ មានផ្ទុកនូវសារធាតុប្រឆាំង នឹងការរលាកដែលធ្វើឱ្យវាជាថ្នាំបំបាត់ការឈឺចាប់បានល្អ។ ដូច្នេះអ្នកអាចផឹកតែដើមស្លឹកគ្រៃ ១លីត្រជារៀងរាល់ថ្ងៃសម្រាប់ជំងឺរលាកសន្លាក់ និងប្រភេទជំងឺសន្លាក ឬសាច់ដុំប្រភេទផ្សេងៗទៀត។ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលជួយប្រឆាំង ទៅនឹងកូលេស្តេរ៉ុល 

តែស្លឹកគ្រៃអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពស្បែក និងសុខភាពរាងកាយបានយ៉ាងល្អ តែស្លឹកគ្រៃអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពស្បែក និងសុខភាពរាងកាយបានយ៉ាងល្អ តែស្លឹកគ្រៃអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពស្បែក និងសុខភាពរាងកាយបានយ៉ាងល្អ

តាមរយៈការកាត់បន្ថយការស្រូបយកកូលេស្តេរ៉ុលចេញពីពោះវៀន ជួយដល់ស្បែកដែលមានសុខភាពល្អដោយគ្រាន់ផឹកតែស្លឹកគ្រៃ១ពែងជាប្រចាំ អាចជួយណោះស្រាយបញ្ហាស្បែកឲ្យមានសុខភាពល្អ និងជួយសម្អាតជាតិពុលចេញ ពីរាងកាផងដែរពីព្រោះស្លឹកគ្រៃជាប្រភពនៃវីតាមីន C ។ ការឈឺក្បាលប្រកាំង ឬហៅថាឈឺមួយចំហៀងក្បាល ស្លឹកគ្រៃអាចគេយកទៅប្រើ ដូចជា ថ្នាំអាស្ពៀរីន(aspirin) ដើម្បីបន្ថយការឈឺក្បាល និងការឈឺក្បាលប្រកាំង ហេតុនេះអ្នកអាចផឹកតែស្លឹកគ្រៃ ១ឬ២ពែង ជារៀងរាល់ថ្ងៃប្រសិនបើអ្នកមានបញ្ហាឈឺក្បាលដើម្បីឲ្យវាធូរស្បើយ។

PLB Banner on article detail