ការទទួលទានសណ្ដែកដីផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាព

ថ្ងៃព្រហស្បតិ៍ 8 តុលា 2020, 15:12

សណ្តែកដីមានម៉ាញ៉េស្យូមខ្ពស់ ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានផងដែរ។ យោងតាមការស្រាវជ្រាវថ្មីៗនេះ សណ្ដែកដីមានបរិមាណច្រើននៃសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ និង ជាតិសរសៃខ្ពស់។
សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សម្បកសណ្ដែលដីសម្បូរទៅដោយសមាសធាតុផែនូលិក (phenolic) ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សម្បូរបែប។ សារជាតិប្រឆាំងអុកស៊ីតកម្ម ជួយការពាររាងកាយពីភាពតានតឹងដែលបណ្តាលឱ្យមានជំងឺមហារីក និង ជំងឺផ្សេងៗទៀត។ ពួកវាជាសារធាតុដ៏មានឥទ្ធិពល ដែលអាចទប់ស្កាត់អុកស៊ីតកម្មនៃម៉ូលេគុលផ្សេងទៀតនៅក្នុងរាងកាយ។
ជំនួយសុខភាពបេះដូង សណ្ដែដីមានផ្ទុកជាតិខ្លាញ់ monounsaturated និង polyunsaturated ដែលរក្សាសុខភាពបេះដូងឱ្យមានសុខភាពល្អ ហើយវាជារឿងដ៏អស្ចារ្យសម្រាប់សុខភាពបេះដូង ពីព្រោះកម្រិតល្អនៃខ្លាញ់ monounsaturated និង polyunsaturated fats អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានផងដែរ។

ការទទួលទានសណ្ដែកដីផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាព

សម្បូរទៅដោយប្រូតេអីនខ្ពស់ នៅពេលគិតដល់សុខភាពកោសិការបស់យើង ប្រូតេអ៊ីនដើរតួនាទីយ៉ាងសំខាន់ដោយសារតែកោសិកានៅក្នុងខ្លួនរបស់យើង ត្រូវបានជំនួស និង ជួសជុលឥតឈប់ឈរ ហើយដើម្បីធានាថាកោសិកាថ្មីមានសុខភាពល្អ កោសិការដែលរងការខូចខាតត្រូវបានជួសជុលឡើងវិញ ដោយតម្រូវឲ្យមានប្រូតេអ៊ីនជាជំនួយ។ សណ្តែកដីគឺជាធនធានរ៉ែដ៏សម្បូរបែប នៃសារធាតុរ៉ែ រួមមាន៖ ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ស័ង្កសី កាល់ស្យូម និង សូដស្យូមជាដើម ហើយសារធាតុរ៉ែទាំងនេះ ជាជំនួយការចាំបាច់សម្រាប់រាងកាយរបស់យើងក្នុងការធ្វើឲ្យដំណើរការបានល្អ។វាជាការពិតដែលគេដឹងយ៉ាងច្បាស់ថា នៅពេលនិយាយអំពីការលូតលាស់ និង ការអភិវឌ្ឍជាទូទៅនៃសារៈសំខាន់របស់វីតាមីន ព្រោះវីតាមីនមិនត្រឹមតែធានាបាននូវសុខភាពដ៏សំខាន់សម្រាប់កោសិកា និង ជាលិកានោះទេ ប៉ុន្ដែវាក៏អាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងធានាបាននូវមុខងារលូតលាស់ឆាប់រហ័សនៃសរីរាង្គរបស់យើងផងដែរ។

ការទទួលទានសណ្ដែកដីផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាព ការទទួលទានសណ្ដែកដីផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាព

សណ្តែកដីផ្តល់ឱ្យរាងកាយរបស់យើងនូវវីតាមីនសំខាន់ៗ ដែលជួយក្នុងការបំប្លែងសារជាតិ មេតាប៉ូលីស (Metabolis) បំប្លែងជាតិខ្លាញ់ និងកាបូអ៊ីដ្រាត ឲ្យទៅជាថាមពល ក្នុងការសម្របសម្រួលដល់ការលូតលាស់ឆ្អឹង ក៏ដូចជាជាលិកាផ្សេងៗ។មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាជាច្រើនបានបង្ហាញថា វាជួយកាត់បន្ថយអត្រាកើតមាននៃពិការភាពពីកំណើត និង ជំងឺស្លេកស្លាំងថែមទៀតផង៕

ការទទួលទានសណ្ដែកដីផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាព
PLB Banner on article detail