សាខា ក​.​ប​.​ប​. ខេត្ត​ប៉ៃលិន បង្កើន​ការពិនិត្យ​គុណភាព​ផលិតផល ចិញ្ចឹម​ទារក និង​កុមារ តាម​ដេប៉ូ​ចែកចាយ​

ថ្ងៃព្រហស្បតិ៍ 8 តុលា 2020, 15:39

(​ប៉ៃលិន​)៖​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០  លោក​ឈឹម វាសនា ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្សៅ​ទឹកដោះគោ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ​. អ​.​កប​ប ចុះ​ថ្ងៃ​០៣ ខែកញ្ញា ២០២០ ស្តីពី​ការដាក់ចេញ​នូវ​វិធានការ​ចំពោះ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ម៉ាក​នូ​ទ្រី​លែ​ត ស្ថិតនៅ​ផ្សា​ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ប៉ៃលិន​។

​លោក​ឈឹម វាសនា ប្រធាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​ប៉ៃលិន​បានអោយដឹងថា​៖​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ ក៏ដូចជា​សុវត្ថិភាព​ម្ហូបអាហារ  ជា​ពិ​សស​កុមារ សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​ប៉ៃលិន  បាន​អនុវត្តតាម​ការណែនាំរ​បស់​អគ្គនាយកដ្ឋាន​ផ្ទាល់ គឺ​ត្រួត​ពិនិត្យមើល ស្រាវជ្រាវ តាមដាន និង​មាន​វិធានការ ចំពោះ​ផលិតផល​ម្សៅ​ទឹកដោះគោ ដែល​មិនមាន​អនុលោមភាព អំពី​ស្លាក​សញ្ញា ស្របតាម​អនុក្រឹត្យ​១៣៣ ស្ដីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ និង​សេចក្ដីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ​.​អ​.​កប​ប ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ និង​សេចក្ដីជូនដំណឹង​លេខ ២៧៣៣ ពណ​.​អ​.​កប​ប ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ដីពី​ការដាក់ចេញ​វិធានការ ចំពោះ​ផលិតផល​ម្សៅ​ទឹកដោះគោ សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ម៉ាក​នូ​ទ្រី​លែ​ត ( Nutrilatt) ដែលមាន​លេខ​កូ​ជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩​។​

 ជាមួយគ្នា​នោះ​លោក​ក៍បាន​ណែនាំ​ផ្សព្វផ្សាយ ដល់​អាជីវក​រថា គ្មានអ្វី​ប្រសើរ​ជាង​ការ​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ តែមួយ​មុខ​គត់​រហូតដល់​៦​ខែ ទន្ទឹមនឹងនេះ​ត្រូវ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់ ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​។​

​សូមបញ្ជាក់ថា​៖ ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​ភាព​គុណភាព និង​ស្លាក​សញ្ញា​ជា​អក្សរ​ខ្មែរ លើ​ផលិតផល​ម្សៅ​ទឹកដោះគោ ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ​. អ​.​កប​ប ចុះ​ថ្ងៃ ២៨ កក្កដា ២០២០ ពាក់​ព​ន្ធ័​នឹង​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​។​

មន្ត្រី​សាខា ក​.​ប​.​ប​. បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ១៣៣ ស្តីអំពី​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ លើ​សម្បក​វេច​ខ្ចប់​ម្សៅ​ទឹកដោះគោ​ផងដែរ​។​* ជា​លទ្ធផល​ម្សៅ​ទឹកដោះគោ​ម៉ាក​នូ​ទ្រី​លែ​ត​ដែលមាន B/N ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ មិនមាន​ចរាចរ​លក់​ឡើយ​៕​

PLB Banner on article detail

អត្ថបទពេញនិយម