ចំណូល​នាំចេញ​អង្ករ​កម្ពុជា​ កើន​ជាង​១០%

ថ្ងៃអង្គារ 6 តុលា 2020, 10:23

​ចំណូល​ពី​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជាង ១០ ភាគរយ ដល់​ជិត ៣៣០ លាន​ដុល្លារ ក្នុង​រយៈពេល ៩ ខែ​នៃ​ឆ្នាំ ២០២០ នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​អង្ករដំណើប​កំពុង​រួមចំណែក​សំខាន់​ជា​ផលិតផល​ជំរុញ​ទីផ្សារ​អង្ករ​។​

 

​របាយការណ៍​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា កម្ពុជា​ទទួលបាន​ចំណូល​ពី​ការនាំចេញ​អង្ករ​ចំនួន​ជាង ៣២៨ លាន​ដុល្លារ កើន ១០,៤៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ចំនួន ២៩៧ លាន​ដុល្លារ​។ ក្នុងអំឡុង​ពេលនេះ​ការនាំចេញ​អង្ករ​សរុប​ចំនួន ៤៨៨ ៧៨៥ តោន (៤​សែន​៨​ម៉ឺន​៨​ពាន់​៧​រយ​៨៥​តោន​) កើនឡើង ២២,៦២ ភាគរយ ធៀប​នឹង​ឆ្នាំមុន​ដែលមាន​ចំនួន ៣៩៨ ៥៨៦ តោន (៣​សែន​៩​ម៉ឺន​៨​ពាន់​៥​រយ​៨៦​តោន​)​។​

 

​គួរ​បញ្ជាក់ថា ចិន​នៅតែ​ជាទី​ផ្សារ​ធំជាងគេ​សម្រាប់​កម្ពុជា​ដែល​កាន់កាប់​ចំណែក​ទីផ្សារ​សរុប ៣៥ ភាគរយ (១៧១ ៨៩៦ តោន​) (១​សែន​៧​ម៉ឺន​១​ពាន់​៨​រយ​៩៦​តោន​) ខណៈ​ទីផ្សារ​សហគមន៍​អឺរ៉ុប (​រួមទាំង​អង់គ្លេស​) ឈរ​នៅ​លំដាប់​ទី ២ មាន​ចំណែក​ទីផ្សារ ៣៣ ភាគរយ​។​

 

​ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង ៧៨ ភាគរយ​គឺជា​ប្រភេទ​អង្ករ​ក្រអូប​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុងអំឡុង​ពេលនេះ​៕​

ចំណូល​នាំចេញ​អង្ករ​កម្ពុជា​ កើន​ជាង​១០%
ចំណូល​នាំចេញ​អង្ករ​កម្ពុជា​ កើន​ជាង​១០%

PLB Banner on article detail

អត្ថបទពេញនិយម