៧ យ៉ាងរបស់ខ្ទឹមបារាំង និងអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនដឹង

ថ្ងៃពុធ 30 កញ្ញា 2020, 8:53

ខ្ទឹមបារាំងមានសារធាតុចិញ្ចឹម ដែលវាមានកាឡូរីទាប ប៉ុន្តែមានវីតាមីន និងជាតិខនិជខ្ពស់ ខ្ទឹមបារាំងមធ្យមមួយមានថាមពលត្រឹមតែ ៤៤ កាឡូរី តែផ្តល់នូវវីតាមីន ជាតិរ៉ែ  និងជាតិសរសៃក្នុងកំរិតមួយយ៉ាងច្រើន។ ខ្ទឹមបារាំងក៏សំបូរទៅដោយវីតាមីន B រួមទាំងសារធាតុ folate (B9) និង pyridoxine (B6) ដែលដើរតួយ៉ាងសំខាន់ក្នុងការរំលាយអាហារ ការផលិតកោសិកាឈាមក្រហម ។ សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាសមាសធាតុដែលរារាំងដំណើរការដែលនាំឱ្យមានការបំផ្លាញកោសិកា ​និងធ្វើឱ្យមានជំងឺដូចជា ជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូង។
ខ្ទឹមបារាំងសំបូរទៅដោយជាតិ Anthocyanins ដែលជាសារធាតុមួយអាចប្រឆាំងនឹងជំងឺបេះដូង មហារីកមួយចំនួន និងជំងឺទឹកនោមផ្អែម។  ៧ យ៉ាងរបស់ខ្ទឹមបារាំង និងអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនដឹង ៧ យ៉ាងរបស់ខ្ទឹមបារាំង និងអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនដឹង

ខ្ទឹមសនិងខ្ទឹមបារាំងវាអាចកាត់បន្ថយការកើតនៃជំងឺមហារីកមួយចំនួន រួមមានជំងឺក្រពះ និងពោះវៀន ការប្រឆាំងនឹងជំងឺមហារីកទាំងនេះត្រូវបានភ្ជាប់ទៅនឹងសមាសធាតុស្ពាន់ធ័រ និងសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ការទទួលទានខ្ទឹមបារាំងអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដែលមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ដោយសារតែសមាសធាតុមានប្រយោជន៍ជាច្រើនដែលមាននៅក្នុងខ្ទឹមបារាំង ការទទួលទានវាអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមខ្ពស់។

៧ យ៉ាងរបស់ខ្ទឹមបារាំង និងអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនដឹង ៧ យ៉ាងរបស់ខ្ទឹមបារាំង និងអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនដឹង

ខ្ទឹមបារាំងអាចជួយឱ្យឆ្អឹងរឹងមាំ ហើយលើសពីនេះទៀតការសិក្សាបានបង្ហាញថាស្ត្រីវ័យចំណាស់ដែលឧស្សាហ៍ទទួលទានខ្ទឹមបារាំងបានថយចុះនៃការបាក់ត្រគាកច្រើនជាង ២០% បើប្រៀបធៀបទៅនឹងអ្នកដែលមិនដែលបរិភោគ វាត្រូវបានគេជឿជាក់ថាខ្ទឹមបារាំងជួយកាត់បន្ថយស្ត្រេសអុកស៊ីតកម្ម បង្កើនកម្រិតប្រឆាំងអុកស៊ីតកម្ម និងអាចការពារជំងឺពុកឆ្អឹង។
ខ្ទឹមបារាំងសំបូរនៃជាតិសរសៃ និង prebiotics ដែលចាំបាច់សម្រាប់សុខភាពពោះវៀន និងកាត់បន្ថយការរលាក និងបង្កើនការរំលាយអាហារបានយ៉ាងល្អ លើសពីនេះទៀតការទទួលទានអាហារដែលសំបូរទៅដោយ prebiotics ជួយបង្កើនប្រូសេស្តេរ៉ូ ដូចជា Lactobacillus និង bifidobacteria ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពក្នុងការរំលាយអាហារ  ។

៧ យ៉ាងរបស់ខ្ទឹមបារាំង និងអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនដឹង ៧ យ៉ាងរបស់ខ្ទឹមបារាំង និងអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនដឹង
PLB Banner on article detail